ក្រោយពីបញ្ចាប់ភាពនៅលីវ ហើយត្រឡប់មកសាងជីវិតគ្រួសារមួយដ៏មានសុភមង្គល តារាស្រីជួរមុខ អ្នកនាង ឱក សុគន្ធកញ្ញា ហាក់តែមានការចាប់អារម្មណ៍ទ្វេរ បន្ទាប់ពីអ្នកនាងបានបង្ហាញរូបភាព ជាច្រើន លើគណនីហ្វេសប៊ុករបស់អ្នកនាង មកកាន់ហ្វេនៗ ក៏ដូចជាអ្នកគាំទ្រ ជាច្រើនបានទស្សនា។

បើយើងងាកមកមើលពីកូនប្រុសដ៏ស្រស់សង្ហាររបស់តារាចម្រៀងរូបនេះវិញ ក៏មិនអន់អីដែរ ព្រោះថារាល់ពេលដែលបង្ហោះរូបភាព មានចំនួនអ្នកចូលចិត្តយ៉ាងច្រើន រហូតដល់ម៉ឺននាក់ក៏មាន។ បញ្ញាបុត្រ ឬហៅថា ឆ លី ដែលមានអាយុទើបតែ៨ខែប៉ុណ្ណោះ តែពិតជាមានភាពវ័យឆ្លាត និងគួរឲ្យស្រលាញ់បំផុត ព្រោះតែមានការមើលថែយ៉ាងដិតដល់ពីអ្នកម្តាយ និងក្រុមគ្រួសារ។













បើនិយាយពីមុខមាត់វិញ មហាជនពិតជាបានសង្កេតឃើញហើយថា មុខរបស់ប្អូនប្រុស ឆ លី កាត់ទៅរកអ្នកណានោះ គឺកាត់ទៅប៉ាៗចំៗតែម្តង។ ចំពោះសុខភាពរបស់ ឆ លី វិញ គឺរឹងមាំ និងមានសុខភាពល្អណាស់។ អ្វីដែលមហាជនកាន់តែចាប់អារម្មណ៍ទៅទៀតនោះ គឺវីដេអូរបស់ ឆលី នីមួយៗ គឺមានចំនួនអ្នកចូលទស្សនាដល់ទៅរាប់សែននាក់ ។














សូមទស្សនាវីដេអូទាំងអស់គ្នា៖