សូ ដានីតា បង្ហោះសារលើកទឹកចិត្ត ទេព បូព្រឹក្ស កុំឲ្យខ្វល់នឹងមនុស្ស ដែលមិនចេះសប្បាយអរ និងភាពជោគជ័យរបស់អ្នកដ៏ទៃនោះ ហើយវាជាលុយរបស់យើង ចង់ទិញអីក៏បាន...
-

កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកមានបងប្អូនជាច្រើន បានធ្វើជជែកវែកញែក រឿង រថយន្តរបស់កញ្ញា ទេព បូព្រឹក្ស ដែលលោក ជី ដេវិត បានទិញជូនជាកាដូរ មុនទៅសាងផ្នួស ដែលធ្វើឲ្យហ្វេនៗ មានការសប្បាយចិត្តជាខ្លាំង តែក៏មានមនុស្សមួយចំនួន ក៏នៅតែមានចិត្តចង្អៀតចង្អុល គ្រាន់តែគេទិញឡានជិះសោះ ។

ដោយឡែក កញ្ញា ទេព បូព្រឹក្ស ធុញទ្រាន់ខ្លាំងពេកក៏បង្ហោះសារមួយឃ្លាថា "ហើយ​កាល​រឿង​ឡាន​នឹង​ចប់​?​ហើយ​មិច​បាន​ជេរ​ខ្ញុំ​គ្រាន់​ខ្ញុំ​ទិញ​ឡាន ហេតុ​អី​ច្រណែន ហេតុ​អី​ពួក​អ្នក​ធ្វើបាប​ខ្ញុំ​"។ ពាក់ព័ន្ធនឹងបញ្ហានេះ ម្ចាស់ហាង លក់ឡានក៏បានចេញវីដេអូមកបញ្ជាក់ផងដែរ។

ដោយឃើញទេព បូព្រឹក្ស ធុញទ្រាន់ពេក កញ្ញាសូ ដានីតា ចេញមកលើកទឹកចិត្តកញ្ញា ទេព បូព្រឹក្សថា "កុំខ្វល់អូន អ្នកណាគិតអីគិតទៅ ជាលុយរបស់យើង ទោះជា ឡានបង់ដាច់ រឺ ខ្ចីធនាគារក៏ដោយ យើងអ្នកបង់ ហើយទោះជាយើងខ្ចីលុយធនាគាមែន បើសិនជាយើងគ្មានលទ្ធភាពសងគេជាប្រចាំខែ ក៏គេមិនអោយខ្ចីដែរ មនុស្សអើយមនុស្ស ពេលគេក្ររមើលងា យគេ ពេលឃើញគេមានដើរទ្រុនទ្រៀនគេ ក្តៅក្រហាយគេ គួរសរសើរពួកគាត់ទៅ ពួកគាត់ក្មេងៗទេ តែគេមានលុយ មានទល្ធភាព មានឡានមានផ្ទះ មានស្នេហា&ការងារ គេដ៏រុឹងមុាំឈប់បានឈប់ទៅ មនុស្សអើយ គួរទុកពេលធ្វើការរកសុី ខ្លួនឯងអោយបានមានដូចគេទៅ !!!Sim TepBoprek @chea David"។