គ្រាន់តែឈានជើងចូលក្នុងមន្ទីរពេទ្យគន្ធបុប្ផាភ្លាម អ្នកនាងទ្រី ដាណា ថា ធ្វើបុណ្យចំគោលដៅ និង ត្រូវផ្លូវល្អណាស់ ព្រោះថា ...មានវិដេអូ
-

ដូចជាបងប្អូនជាច្រើន បានស្គាល់ហើយថា នៅថ្ងៃនេះ អ្នកនាង ទ្រី ដាណា ដែលជាម្ចាស់ហាង ពេជ្រ និងមាស និងជាម្ចាស់ប្រេន NNP បាននាំយកថវិការចំនួន៣ម៉ឺន ជាងទៅប្រគល់មន្ទីរពេទ្យ គន្ធបុប្ផា ទី៣ នៅខេត្តសៀមរាប ធ្វើឲ្យមហាជន មានការគាំទ្រយ៉ាងខ្លាំង។

ជាក់ស្តែងនៅក្នុងឡាយវីដេអូរបស់អ្នកនាង បាននិយាយថា " ខ្ញុំមានអារម្មណ៍ថាស្រស់ស្រាយខ្លាំងណាស់ គ្រាន់តែឈានជើងចូលទៅដល់មន្ទីរពេទ្យភ្លាម អ្នកនាងមានអារម្មណ៍ថា គាត់មកធ្វើបុណ្យត្រូវផ្លូវហើយ ព្រោះពេលចូលទៅដល់មន្ទីរពេទ្យនោះ គាត់បានឃើញរឿងរ៉ាវជាច្រើន ឃើញម្តាយក្មេងទៅមើល កូន ចៅ ឃើញក្មេងសម្រាកមន្ទីរពេទ្យ ។ ម្យ៉ាងទៀត អ្នកនាង ទ្រី ដាណា សូមកោតសរសើរដល់គ្រូពេទ្យយើង មានទាំងចំណេះ ជំនាញច្បាស់លាស់ ហើលម្យ៉ាងទៀត ខាងមន្ទីរពេទ្យគឺគាត់ចំណាយលុយច្រើនណាស់ក្នុងមួយថ្ងៃៗ"។ អ្នកនាងបានបញ្ជាក់ទៀតថា "ខ្ញុំបានសន្យានឹងខ្លួនខ្ញុំត្រូវហើយ ប្រសិនបើទៅថ្ងៃមុខ អ្នកនាង មានប្រាក់ច្រើនជាងនេះ អ្នកនាង និងជួយដល់មន្ទីរពេទ្យឲ្យបានច្រើនជាង "។

គួររំលឹកដែរថា "នាងខ្ញុំនិងស្វាមីបាននាំយកថវិការចំនួន32000$ មកដល់មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាបហើយ"។ ថ្ងៃនេះ បានយកទឹកប្រាក់ ៣ម៉ឺនដុល្លារ មកប្រគល់ជូនមន្ទីរពេទ្យគន្ធបុផ្ផាទី៣ នៅសៀមរាបហើយ ជាកន្លែងសង្គ្រោះក្មេងៗរាប់មិនអស់ ហើយក៏សង្ឃឹមថាអាចរួមចំណែកបានខ្លះ "។

អរគុណលោកគ្រូពេទ្យទាំងអស់ដែលជួយក្មេងៗ យ៉ាងយកចិត្តទុកដាក់  ថាជូនគាត់ខ្លះជាការលើកទឹកចិត្ត តែគាត់មិនព្រមទទួលទាំងអស់គ្នា សុំដាក់ចូលមូលនិធិវិញ ចឹងនាងខ្ញុំក៏សម្រេចចិត្តបន្ថែម 2000ដុល្លារទៀត។ ពិតជាគួរឱ្យគោរពខ្លាំងណាស់។ ខ្ញុំរំភើបចិត្ត ពេលមកដល់ទីនេះផ្ទាល់ ខ្ញុំនឹងព្យាយាមតាមលទ្ធភាពដែលមាន ចែករំលែកជានិច្ច "។

មានវិដេអូ៖