តារាសម្តែង លោក ថម មី ដែលបានសាងគ្រួសារជាមួយតារាចម្រៀងអ្នកនាង សួស វីហ្សា យ៉ាងមានក្តីសុខ ហើយនាពេលបច្ចុប្បន្ននេះ អ្នកនាងផ្ទាល់កំពុងតែពរពោះកូនស្រី ម្នាក់នៅក្នុងផ្ទៃ ដែលនិងជិតគ្រប់ខែហើយ។

អ្វីដែលកាន់តែចម្លែកនោះ នៅក្នុងវិដេអូរបស់លោកថម មី បានប្រាប់ឲ្យដឹងថា" គ្រាប់ពោតដែលដុះចេញមកមានសក់ក្រងនេះ គឺជាគ្រាប់ពោតដែលលោកពូ អ្នកនាង សួស វីហ្សា បានយកមកដាំ ស្រាប់តែមួយសប្តាហ៍នេះ ក៏បានដុះចេញសក់ក្រងមកបែបនេះតែម្តង"។ លោក ថម មី ដំបូងក៏គាត់មិនជឿដែរ ទើបគាត់ដាច់ចិត្តជិះរថយន្តទៅមើលដោយផ្ទាល់ ។ ពេលទៅដល់ក៏បានឃើញ ហើយក៏បានប្រាប់ពីដំណើររឿងថា "គ្រាប់ពូជមួយគ្រាន់ដែលពូគាត់យកមកដាំនេះ គឺជាគ្រាប់ពូជពោត ដែលយកនៅក្នុងថ្ងៃមង្គលការរបស់លោក ហើយជាគ្រាប់ពោតក្រុងពាលី ហើយសន្លឹកដែលដុះចេញមក មានចំនួន៩សន្លឹក"។



លោកបានបន្ថែមទៀតថា" បើមិនជឿកុំប្រមាថ វត្ថុសាកស័ក្តិនៅប្រទេសខ្មែគឺមានច្រើនណាស់ ហើយនេះគឺជារឿងមួយដែលលោកបានឃើញ និងជឿផ្ទាល់តែម្តង។ លោកក៏មានតែសូមឲ្យក្រុមគ្រួសារនិងកូនប្រពន្ធរបស់លោក សុខសប្បាយ"។
នៅក្នុងគណនីលោកបានរៀបរាប់ថា "សូមជួយស៊ែរ វីដេអូនេះផងបងប្អូន ដើម្បីចែករំលែករឿងដ៍អស្ចារ្យនេះ ព្រោះតាំងពីកើតមកខ្ញ៉ំមិនដែលជួបរឿងចម្លែកបែបនឹងទេ បងប្អូនជួយស៊ែរបានបុណ្យកើតមានដល់បងប្អូន បើមិនជឿ ក៉ំប្រមាថ មានដើមពោតមួយដើមដុះចេះសក់ក្រងនិងកន្ទុយស្លឹក៩ នៅខេត្តស្វាយរៀង ភូមិបន្ទាយ ឃ៉ំកណ្តៀងរាយ ស្រុកស្វាយទាប "។




មានវិដេអូ៖