សូមចូលរួមរំលែកទុក្ខផង! យុវតីដ៏គួរឲ្យស្រលាញ់ រួសរាយ និងទន់ភ្លន់ម្នាក់ បានទទួលមរណ ភាព ទាំងវ័យក្មេង ដោយសារតែ...
-

ជីវិតរបស់មនុស្សយើងនេះផុយស្រួយណាស់ ថ្ងៃនេះ ឬ ថ្ងៃស្អែក សុទ្ធតែជារឿងដែលយើងមិនកំណត់បានថា និងមានរឿងអ្វីមកលើខ្លួនយើង ព្រោះតែគ្មាននរណាម្នាក់អាចមើលឃើញពីថ្ងៃអនាគតឡើយ ថានឹងទៅជាយ៉ាងណា ។ មានរឿងខ្លះ យើងអាចប្រឈមមុខបានតែរឿងខ្លះវិញយើងមិនអាចប្រឈមមុខបានឡើយ។

ដូចរឿងប្អូនស្រីម្នាក់នេះអញ្ចឹងគ្រប់គ្នា យំសោកស្តាយ ព្រោះតែស្តាយ ប្អូនស្រី ស្តាយអនុស្សាវរីយ៍ជាច្រើនដែលសាងរួមគ្នា ជាពិសេសគឺក្រុមគ្រួសារប្អូនស្រីផ្ទាល់តែម្តង រឹតតែមានការសោកស្តាយនៃការចាកចេញមួយនេះ វាលឿនរហូតធ្វើឲ្យគាត់ទប់ចិត្ត ទប់ទឹកភ្នែកបានទេ ។ ក្មេងស្រីដែលពេញស្រលាញ់ បែរជាមកជួបគ្រោះថ្នាក់ចរាចរណ៍ ព្រោះតែមនុស្សមួយចំនួនបើកបរគ្មានការគោរព គ្មានការអនុគ្រោះគ្នា ទើបបណ្តាលឲ្យមនុស្សស្រីដ៏គួរឲ្យស្រលាញ់ម្នាក់ ត្រូវទទួលមរណ ភាព។

ជាក់ស្តែងបន្ទាប់ពីទទួលបានដំណឺងភ្លាមក៏មានមិត្តភក្តិជាច្រើនបានធ្វើការបង្ហោះរូបភាព អមរជានឹងសារយ៉ាងក្រៀមក្រំលើបណ្តាញសង្គមថា "បងអត់ជឿទេវិលវិញមកប្អូនស្រី អូនជាមនុស្សល្អ បងទើបតែឃើញអូនសើចដាក់បងល្ងាចមិញទេ ក្រោកមកវិញមកប៉ាម៉ាក់កំពុងតែបារម្មណ៍អូនណាស់ "។ បើយោងតាមគណនីហ្វេសប៊ុករបស់បងប្រុសរបស់ជនរងគ្រោះមានឈ្មោះថា Ķdēïï Țäs បានបង្ហោះសារថា "ហេតុអីបានជាប្អូនអាយុខ្លីយ៉ាងនេះអោប្អូនមាសបងអើយ សូមអោយអូនទៅបានសុខណាប្អូនស្រី បើមានជាតិក្រោយសូមអោយប្អូនកើតមកបងប្អូននិងគ្នាទៀតណាស្រីពៅបងស្ដាយណាស់RIP"។

 

ចំណែកម្ចាស់គណនីឈ្មោះ Min Youngeii បានបង្ហោះសារថា "ងេីបឡេីងវិញមកជាគេគ្រប់គ្នារងចាំ ហេតុអីដាច់ចិត្តទៅចោលពួកយេីងងេីបមកវិញមកជា RIP pml"។ រីឯម្ចាស់គណនីឈ្មោះ Hour បានបង្ហោះសារថា"ព្រោះតែការជិះម៉ូតូគ្មានបម្រុងប្រយ័ត្នរបស់អ្នក ទេីបធ្វេីអោយក្មេងស្រីដ៏គួរអោយស្រលាញ់ រួសរាយ រាក់ទាក់ម្នាក់ត្រូវបាត់បង់ជីវិតក្នុងពេលមួយប៉ព្រិចភ្នែក RIP"។កុំគេងយូរពេកណាឆាប់ងើបមកវិញណា អញនៅចាំហែង ហែងថាចង់ធ្វើមិត្តអញហ៎ ឡូវងើបមកមកធ្វើមិត្តអញ​ងើបមកសើចដាក់អញដូចថ្ងៃមុនទៀតមកណា Rip ជា ជា ធ្វើចិត្តអេាយសប្បាយច្រើនជាងកើតទុក្ខទៅព្រេាះថ្ងៃស្លាប់មើលមិនឃើញទេ"។