ប្រិយមិត្តមួយចំនួនប្រហែលជានៅចាំ កុមារា សាលិ ដែលប្អូនចេះដល់ទៅ ១៥ភាសា ត្រូវបានសប្បុរសជនជាច្រើនបាននាំគ្នាជួយសង្រ្គោះ ក៏ដូចជាផ្តល់នូវថវិកា និងរបស់របរជាច្រើនទៀត ដើម្បីឲ្យប្អូនប្រុសទទួលបាននូវការរៀនសូត្រដ៏ល្អមួយទៅថ្ងៃមុខ ព្រោះទេពកោសល្យ និងភាពឈ្លាសវៃរបស់ប្អូន គឺពិតជាមានភាពអស្ចារ្យ ខ្លាំងណាស់ ដែលកម្រនឹងជួបប្រទះនោះឡើយ។
.jpg?1595777620)
កុមារា ធុច សាលិ ដែលមហាជនខ្មែរបានស្គាល់ថាជាក្មេងឆ្លាត តស៊ូ ព្យាយាម រៀនពូកែ បានទៅរស់នៅលើទឹកដីប្រទេសចិន ព្រមជាមួយការស្វាគមន៍យ៉ាងកក់ក្ដៅ និងរាក់ទាក់បំផុតពីសំណាក់លោកគ្រូ អ្នកគ្រូ និងមិត្តភក្ដិរួមថ្នាក់ថ្មីៗជាច្រើននាក់របស់គេនៅទីនោះ មើលទៅគួរឲ្យរំភើបជំនួសប្អូនខ្លាំងណាស់។
.jpg?1595777626)
នេះជាជោគវាសនាថ្មីរបស់កុមារាកម្ពុជារូបនេះ ដែលធ្លាប់មានជីវិតតស៊ូ លំបាកច្រើន តែមានគោលបំណងចង់សិក្សាបានវែងឆ្ងាយ ដើម្បីមានឱកាសបានរកលុយជួយគ្រួសារ តែឥឡូវនេះក្ដីប្រាថ្នាស្រវាចាប់យកវិជ្ជារបស់គេបានក្លាយជាការពិតហើយ ជាមួយនឹងរយៈពេលដ៏វែងឆ្ងាយនៅលើទឹកដីប្រទេសចិន ក្នុងបុព្វហេតុសិក្សាស្វែងរកចំណេះដឹងត្រឡប់មកកម្ពុជាវិញ។
.jpg?1595777631)
ជាក់ស្តែង កាលពីថ្មីៗនេះ ស្រាប់តែប្រទះឃើញ កុមារា សាលិ បានបង្ហាញខ្លួនសារជាថ្មីម្តងទៀត ដោយទូរទស្សន៍ប្រទេសចិនដ៏ល្បីបានចាក់ផ្សាយ កម្មវិធីចម្រៀង ដោយតំរូវអោយ កុមារា សាលិ និងមិត្តភក្ភិ បកស្រាយចម្រៀងនៅលើឆាក បទនេះពិតជាពិរោះរណ្តំចិត្ត ។ ក្រោយពីបកស្រាយចម្រៀងនេះរួច ក៏ទស្សនិជនទះដៃអបរអសាទរ នេះក៏បានរួមជាចំណែកមួយធ្វើឲ្យកម្ពុជា មានមុខមាត់ចំពោះធនធានមនុស្ស៕
សូមទស្សនាវីដេអូដូចខាងក្រោម៖
.jpg?1595777641)
.jpg?1595777641)