អញ្ចឹងបានប្រហែលៗមុខ ព្រះតេជគុណ! តាមពិតព្រះតេជគុណ ដែលបួសក្នុងថ្ងៃតែមួយជាមួយព្រះតេជគុណ ជី ដេវីត គឺជា...
-

ដូចដែលបងប្អូនបានជ្រាបហើយថា កាលពីប៉ុន្មានថ្ងៃមុន តារាចម្រៀងរ៉េប ដ៏ល្បីឈ្មោះ គឺលោក ជី ដេវីត ដែលជាតារាចម្រៀង Original Song និងមានមុខជំនួញនៅក្នុងដៃផងនោះ បានសម្រេចចិត្តសាងផ្នួស ជាព្រះសង្ឃ ដើម្បីសាងបុណ្យ សាងកុសល ធ្វើចិត្តឲ្យជ្រះថ្លានៅក្នុងព្រះពុទ្ធសាសនា។

អ្វីដែលមហាជនចាប់អារម្មណ៍នៅពេលនេះគឺ នៅថ្ងៃសាងផ្នួសនោះ មានបុរសម្នាក់ទៀត បានបួសធ្វើជាព្រះសង្ឃ ជាមួយនិងលោកបងជី ដេវីត តែគ្រប់គ្នាគ្រាន់តែប្រហាក់ប្រហែលមុខ ដូចជាធ្លាប់ជួបនៅទីពេលណា។ មានសំនួរជាច្រើនបានសួរ ទៅកញ្ញា ទេព បូព្រឹក្ស ចង់ដឹងថា ព្រះតេជគុណមួយអង្គទៀត ដែលបានបួសជាមួយព្រះតេជគុណ ជី ដេវីតនោះ គឺជាអ្នកណា។

បើយើងតាមគណនីហ្វេសប៊ុករបស់កញ្ញា ទេព បូព្រឹក្ស បានឲ្យដឹងថា​ "អ្នកទាំងអស់គ្នាបានសួរខ្ញុំថា ចុះព្រះសង្ឃមួយអង្គទៀតដែលបួសជាមួយលោកបងនោះជាអ្នកណា គឺជាអ្នករាំផ្ទាល់ខ្លួនរបស់លោកបងចាស មុនទៅបួសលោកបងបានសួរលោកប្អូនគាថា គាចង់ទៅបួសជាមួយលោកបងទេ លោកប្អូនឆ្លើយយ៉ាងមិនស្ទាក់ស្ទើរថា ខ្ញុំពិតជាមានសំណាងណាស់ព្រោះនេះជាបំណងប្រាថ្នារបស់ខ្ញុំជាយូរមកហើយ"។