លោកគ្រូ ព្រឹទ្ធាចារ្យ​ វិជ្ជាធម្មគរុ បណ្ឌិត ទេព ផុន មរតកមនុស្សរស់​ បានទទួលមរណ ភាព កាលពីថ្ងៃម្សិលមិញនេះ
-

លោកគ្រូ ព្រឹទ្ធាចារ្យ​ វិជ្ជាធម្មគរុ បណ្ឌិត ទេព ផុន មរតកមនុស្សរស់​ បានទទួលមរណភាពនៅ​ថ្ងៃអាទិត្យ​ ម្សិលមិញ​។ សម្ដេចព្រះអគ្គាធិការ ព្រះអគ្គាធិការរង និងព្រះមន្ត្រីសង្ឃ មន្ត្រីរាជការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បាន​អោយដឹងថា​លោកគ្រូ ព្រឹទ្ធាចារ្យ​ វិជ្ជាធម្មគរុ បណ្ឌិត ទេព ផុន មរតកមនុស្សរស់​ បានទទួលមរណភាព នៅថ្ងៃអាទិត្យ ៦កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៣និង២០ នាទី រសៀល ក្នុងជន្មាយុ ៨២ ឆ្នាំ ដោយជរាពាធ។

ស ពបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នេះពិតជារឿងមួយដែលគួរឲ្យសោកស្តាយ ជាខ្លាំង ពេលបានទទួលដំណឹងមរណ ភាព របស់ លោកគ្រូ ព្រឹទ្ធាចារ្យ​ វិជ្ជាធម្មគរុ បណ្ឌិត ទេព ផុន ។ កូនចៅ ព្រមទាំងសាច់ញាតិ ពិតមានទុក្ខយ៉ាងក្រៀមក្រំពេលបានទទួលដំណឹងមរណភាពរបស់ លោកគ្រូ ព្រឹទ្ធាចារ្យ​ វិជ្ជាធម្មគរុ បណ្ឌិត ទេព ផុន។ សូមឲ្យវិញ្ញាណក្ខន្ធ លោកគ្រូ ព្រឹទ្ធាចារ្យ​ វិជ្ជាធម្មគរុ បណ្ឌិត ទេព ផុន ទៅកាន់សុគតិភព៕

ប្រភព៖ PNN News