ជួយចែករំលែកផង! លោកឧកញ៉ា ស្រី ចាន់ថន ប្រកាសស្វែងរក ក្មេងប្រុសម្នាក់ដែលមានសមត្ថភាពគិតលេខរហ័ស ដើម្បី...
-

លោកឧកញ៉ាចិត្តធម៏ ស្រី ចាន់ថន ដែលមហាជនជាច្រើនបានស្គាល់រូបលោក តាមរយៈការជួយដល់សង្គម និងជាម្ចាស់Jet's Garden Park ដ៏ធំនៅ7NG, ឃុំវិហារសួរគ៍, ស្រុកខ្សាច់កណ្តាល, ខេត្តកណ្តាល។

ដោយឡែកកាលពីពេលថ្មីៗនេះ លោកបានឃើញក្មេងប្រុសដ៏ឆ្លាតម្នាក់ ពូកែខាងគិតលេខ ហើយក៏ជាក្មេងម្នាក់ដែល មើលទៅពិតជាទេពកោសល្យខ្លាំងណា ទើបលោកចង់ជួប តែមិនស្គាល់ទីកន្លែង ឬ ឈ្មោះរបស់ប្អូននោះទេ គ្រាន់តែបានឃើញការចែករំលែកវីដេអូ តៗគ្នាតាមបណ្តាញសង្គមហ្វេសប៊ុក​ ក៏ចង់ជួបក្មេងប្រុសនោះតែម្តង។

នៅក្នុងគណនីហ្វេសប៊ុករបស់លោក ឧកញ៉ា ស្រី ចាន់ថន បានបង្ហោះសារយ៉ាងខ្លីថា "តើបងប្អូនណាស្គាល់ប្អូនប្រុសម្នាក់នេះទេ ?? ខ្ញុំចង់ជួបប្អូនប្រុសនេះ ដើម្បី លើកទឹកចិត្តនឹងផ្តល់ឱកាសអោយប្អូន" ។

មានវិដេអូ៖

ប្រភព៖ Nin Sokchea