អ្នកនាង ទ្រី ដាណា​ ប្រាប់ពីអាថ៏កំបាំងមួយ ពីកៅអីពិសេសមួយនេះ ដែលបងប្អូនជាច្រើនមិនធ្លាប់ដឹង...
-

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ ម្ចាស់ហាង ទ្រី ដាណា ដែលមានឈ្មោះល្បីល្បាញ ក្នុងការជួយដល់សង្គម ។ កាលពីពេលថ្មីៗនេះ អ្នកនាង និងស្វាមី បាននាំយកថវិការចំនួន ៣២០០០ដុល្លារអាមេរិក ប្រគល់ជូនខាងមន្ទីរពេទ្យគន្ធបុប្ផាទី៣ នៅខេត្តសៀមរាប ដែលជាកន្លែងមួយព្យាបាលក្មេងកម្ពុជាឲ្យបានជាសះស្បើយ ដោយមិនឥតគិតថ្លៃ។

នៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាងបានបង្ហោះរូបភាពមួយសន្លឹកដែលគួរឲ្យចាប់អារម្មណ៍ជាខ្លាំងនោះ គឺកៅអីដែល ពិសេស ដែលលោកតាស្ថាបនិកពេទ្យគន្ធបុផ្ផា អង្គុយអស់ ២០ឆ្នាំ និងបារីដែលគាត់ជក់ គឺនៅទាំងអស់ ក្និងពេទ្យនៅសៀមរាប។

អ្នកនាង បានប្រាប់ថា "នេះហើយ កៅអីពិសេស ដែលលោកតាស្ថាបនិកពេទ្យគន្ធបុផ្ផា អង្គុយអស់ ២០ឆ្នាំ និងបារីដែលគាត់ជក់ គឺនៅទាំងអស់ ក្និងពេទ្យនៅសៀមរាប ខ្ញុំទើបដឹង ព្រោះចូលលើកទី១ ពិតជាស្រណោះណាស់ មើលតែស្នាមជើងកៅអីក៏ដឹងដែរ អង្គុយឡើងស្នាមលើថ្ម។

លឺលោកនាយករងមន្ទីរពេទ្យ ប្រាប់ថា គាត់អង្គុយក្នុងបន្ទប់តិចណាស់ តែមកអង្គុយទីនេះច្រើនជាង សមភ្លេង មើលអ្នកជំងឺ។ គាត់ហូបតែកាហ្វេក្នុងកង់ទីន មិនដែលចូលហាងប្រេនទេ បើកន្លែងហូបអាហារ មានតែមួយគត់ នៅមាត់ស្ទឹង គឺ ហូបអស់ពេល ២០ឆ្នាំ ក្នុងេជីវិតសាមញ្ញបំផុត។

គាត់មិនមែនជនជាតិខ្មែរទេ តែស្រលាញ់កូនខ្មែរ ខំប្រឹងដើម្បីកុមាររាប់សែន លាននាក់ នៅកម្ពុជា រហូតដល់ដង្ហើមចុងក្រោយ នៅឆ្នាំ ២០១៨គឺ២ឆ្នាំមុន សូម្បីអដ្ឋិធាតុ ក៏យកមកតម្ដល់នៅសៀមរាបវិញដែរ។ គោឬព និងអរគុណលោកតាណាស់ "។