ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាបានស្គាល់ហើយថាអ្នកនាងសុឹម សូលីកា ដែលជាពិធីការនីម្នាក់ដែលមានប្រជាប្រិយភាពខ្លាំង ហើយនៅក្នុងពេលថ្មីៗនេះអ្នកស្រី សុឹម សូលីកា បានធ្វើឲ្យមហាជនជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុកបានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែ ពិធីការនីស្រីរូបនេះបានទិញនាឡិកាដាំពេជ្រដ៏ប្រណីតមួយខ្សែជូនលោកប្តី អេង ឬទ្ធី ។

យ៉ាងណាមិញក្រោយពីបានទិញនាឡិកាដាំពេជ្រដែលមានតម្លៃថ្លៃកប់ពពកហើយអ្នកនាង សុឹ សូលីកា ក៏បានភ្ជាប់មកជាមួយនិងសារមួយឃ្លាដែលមានខ្លឹមសារយ៉ាងដូច្នេះថា ៖ នាឡិកាមានតម្លៃថ្លៃ រឺ ថោក គឺវាគ្រាន់តែជារបស់ក្រៅខ្លួនយើងតែប៉ុណ្ណោះ តម្លៃនៃមនុស្សពិតហើយលុយមិនអាចទិញបាន គឺសេចក្ដីថ្លៃថ្នូរ សីលធម៌ គុណធម៌ ការគោរពផ្ដល់កិត្តិយសជូនដល់មនុស្សជុំវិញខ្លួន និងគោរពពេលវេលា ដែលកំណត់ម៉ោងដោយនាឡិកា ។ បងស័ក្តិសមនិង ប្រើប្រាស់របស់នេះណាស់ ឧត្តមស្វាមី សូមលោកប្ដីជួបតែសំណាងល្អ ជោគជ័យជានិច្ច ណាប្ដីណា ។

គួរបញ្ជាក់ផងដែរថាពិធីការនីរូបនេះបានទិញពនាឡិកាម៉ាកPiaget Altiplano ដែលមានដាំពេជ្រមួយដែលមានតម្លៃ១៩,២៦៥,០០ដុល្លារ ៕



