មិនខ្លាចជំងឺកូវី ១៩ ទេអីអស់លោក! សមត្ថកិច្ចចុះបិទក្លឹបកំសាន្ត យីហោ (ហ្គោលឡាញ) ទាំងយប់ ដែលមិនស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល
-

ភ្នំពេញ៖ គណៈបញ្ជាឯកភាពរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី លោកឧត្តមសេនីយ៍ទោ សុង លី តំណាង ឯកឧត្តម ស ថេត ស្នងការនករបាលរាជធានីភ្នំពេញ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ លោក ហួរ ម៉េង វ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានចុះបិទក្លឹបកំសាន្តមួយកន្លែង យីហោ (ហ្គោលឡាញ) ទាំងយប់ កាលពីយប់ម៉ោងជាង១២ រំលងអាធ្រាត្រ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។

បើតាមការឲ្យដឹង ពី ឯកឧត្តម មាន ចាន់យ៉ាដា ថាការចុះបិទក្លិបនេះគឺ ក្លិបនេះមិនស្តាប់តាមការណែនាំ របស់រាជរដ្ឋាភិបាល និង មានការសម្រមសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជ្ញាររងអម សាលាដំបូងរាជធានីភំ្នពេញ។ ឯកឧត្តមបានប្រាប់ទៀតថា បុគ្គលិក អ្នកបើកបន្ទប់ និងមនុស្សប្រុសស្រី សរុបជិត៣០០នាក់ ត្រូវបាននាំឡើងលើរថយន្ត ដើម្បីបញ្ជូនទៅស្នងការនគរបាលរាជធានីធានីភ្នំពេញ ចាត់ការតាមនិតីវិធី៕