ភ្នំពេញ៖ អ្នកណាដែលមិនស្គាល់អ្នកលក់ឡេដ៏ល្បីសាច់មុខស ម៉ត់ខៃ ដូចបណ្តូលចេក ប្រចាំបណ្តាញសង្គមហ្វេសប៊ុក ដែលគាត់មានគណនីឈ្មោះថា VJ Ping។ ជាការពិតណាស់ VJ Ping ទទួលបានភាពល្បីល្បាញតាមរយៈការឡាយលក់ផលិតផល ថែរក្សាសម្ផស្សផ្សេងៗគ្រប់មុខ ដោយសារតែគាត់ ពូកែនិយាយមិនចេះរីងស្ងួតសោះឡើយ។

ជាក់ស្តែងនៅកាលពីពេលថ្មីៗនេះលោក VJ Ping ក្តៅស្លឹកត្រជៀកយ៉ាងខ្លាំងដោយសារតែរថយន្តរបស់លោកបែកកញ្ចក់ដោយមិនដឹងមូលហេតុ លោកបានបន្តឲ្យដឹងថាចំពោះការបែកកញ្ចក់រថយន្តនេះលោកមិនបានដឹងទេថាអ្នកណាអ្នកធ្វើឲ្យបែក ហើយបែកតាំងពីពេលណា គ្រាន់តែឃើញបែបនេះភ្លាមធ្វើឲ្យលោកក្តៅចិត្តភ្លាមតែម្តងព្រោះអីរថយន្តមួយគ្រឿងនេះត្រូវប្រើប្រាស់សម្រាប់ទៅចូលរួមកម្មវិធីរបស់គេនៅតាមបណ្តារខេត្ត ហើយត្រូវបង្ខំចិត្តបើករថយន្តបែកកញ្ចក់នេះទៅចូលរួមកម្មវិធីរបស់គេទាំងយប់ ។
ជាចុងក្រោយលោក VJ Ping បានប្រាប់ឲ្យដឹងថាលោកនិងសូមខាងបុរីឆែកកាមេរ៉ាសុវត្តភាពដើម្បីឲ្យដឹងថារថយន្តរបស់លោកបែកកញ្ចក់ដោយសារអី ប្រសិនបើមានអ្នកណាម្នាក់លួចគប់ ឬ មានចេតនាធ្វើឲ្យបែកលោកនិងចាត់ការតាមវិធីរបស់លោកផ្ទាល់តែម្តង គឺត្រូវឲ្យចេញមុខសូមទោសជាសាធារណៈ ៕
តោះដើម្បីកុំឲ្យខាតពេលយូចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖