កាលពីថ្ងៃទីម្សិលមិញនេះ នៅក្នុងបរិវេណម្តុំផ្សារអូឡាពិក មានបងប្អូនជាច្រើនចាប់អារម្មណ៍ ថា ថ្ងៃនេះគេមានកម្មវិធីអ្វី ម្តេចបានមានមនុស្សច្រើនខ្លាំងម្ល៉េះនៅមុខហាង កាបូប ខេប៊ី ដោយមានមនុស្សយ៉ាងច្រើនកុះករ មកចូលរួម។

យ៉ាងណាមិញ នៅក្នុងវិដេអូឃ្លីប ដែលបងប្អូនបានទស្សនានោះ គឺពិសេស ពិតជាពិសេសខ្លាំងមែនទែន ដែលរថយន្តពណ៏ខ្មៅយ៉ាងប្រណិតមួយគ្រឿង ដែលមានតំលៃខ្ពស់កប់ពពក កំពុងតែមកចតនៅក្នុងហាង ខេប៊ី ។ រថយន្តដ៏ប្រណិតមួយគ្រឿងនោះ ត្រូវបានក្រុមហ៊ុន HGB Group បានធ្វើការដឹកជូន អតិថិជន លើកម្រាលព្រំពណ៏ក្រហមឆ្អិនឆ្អៅ ប្រកបដោយការសាទរ និងសំណើចសើចក្អាកក្អាយ ពេញមុខហាងតែម្តង។

អ្នកស្រីម្ចាស់ហាងលក់កាបូប ខេប៊ី មានឈ្មោះ ថា អ៊ឹង សុខគីម និងស្វាមី មានឈ្មោះថា តាំង ហេងទ្រី បានសម្តែងអារម្មណ៍យ៉ាងរំភើបចេញពីចេញ ស្ទើរតែរកពាក្យអ្វីនិយាយមិនបាន ។ អ្នកស្រី បានក្លាយជាម្ចាស់រថយន្តកំពូលលំដាប់ពិភពលោកម៉ាក Rolls-Royce Black Badge Cullinan ពណ៏ខ្មៅរលើបរលង ដែលមានតំលៃរហូតដល់ទៅ ជាង ១លានដុល្លារ។





អ្នកស្រីម្ចាស់ហាង ខេប៊ី បានប្រាប់ពីអារម្មណ៍ពិតថា "អ្វីដែលអ្នកស្រីខំប្រឹងខ្លាំង អស់រយៈពេលប្រមាណ២០ឆ្នាំមកហើយ ចាប់ពីបាតដៃទទេទម្រាំមានថ្ងៃនេះ"។ អ្នកស្រីបានបន្តទៀត "សូមបងប្អូនកុំបាក់ទឹកចិត្ត ខំប្រឹងឡើង មិនថាមុខរបរអ្វីក៏ដោយ ឲ្យតែជឿជាក់ថាខ្លួនឯងនឹងធ្វើបាន ត្រូវតែប្រឹងប្រែងឡើង ថ្ងៃណាមួយនឹងមានភាពជោគជ័យ"។


ដើម្បីចង់ជ្រាបឲ្យកាន់តែច្បាស់សូមទស្សនាវីដេអូទាំងអស់គ្នា៖