ទុក្ខផ្ទួនៗ! ទើបតែបាត់បង់ឪពុកសំលាញ់បានជាង១ខែ ពេលនេះ តារាចម្រៀងអ្នកនាង ខាត់ សុឃីម បាត់បង់អ៊ុំប្រុសម្នាក់ទៀតហើយ
-

ភ្នំពេញ៖ ដូចដែលបងប្អូនបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ ឪពុករបស់តារាស្រី អ្នកនាង ខាត់ សុឃីម បានទទួលមរណ ភាព ដោយសារតែរោគាពាធ។

ក្រោយពីឪពុករបស់ខ្លួនបានទទួលមរណ ភាពមិនទាន់បានប៉ុន្មានផង ម្តាយរបស់អ្នកនាងក៏បានចូលសម្រាកមន្ទីរពេទ្យ ដើម្បីព្យាបាលជំងឺ ជាច្រើនថ្ងៃ។ អ្វីដែលកាន់តែរន្ធត់នៅពេលនេះ តារាស្រីរូបនេះ ក៏បានបង្ហោះរូបភាពមួយសន្លឹកទៀត ដែលធ្វើឲ្យមហាជន​កាន់តែតក់ស្លុតនោះ គឺអ៊ុំប្រុសរបស់អ្នកនាង ដែលត្រូវជាបងប្រុសបង្កើតរបស់ឪពុកអ្នកនាង បានទទួលមរណ ភាពទៀត។

អ្នកនាងខាត់ សុឃីម បានបង្ហោះសារថា " រឿងមិនគួរកើតបានកើតម្តងទៀត ហុឺ ប្អូនប្រុសរបស់គាត់គឺ ពុក លាវ ខាត់ ត្រូវជាពុករបស់ខ្ញុំ បានចែកឋានអស់រយៈពេល១ខែជាង ថ្ងៃនេះបងប្រុសរបស់គាត់បង្កើតឈ្មោះ លាវ សុខ បានលាចាកលោកទៅដែរហើយ  អ៊ំអើយអ៊ំ ហេតុអី ទៅបន្តបន្ទាប់យ៉ាងនេះ "។