ចំណងអាពាហ៍ពិពាហ៍របស់តារាចម្រៀងដ៏ល្បីឈ្មោះ អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមីរបស់អ្នកនាង ពិតជាធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រ ជាច្រើន មានការត្រេកអរ ពេលដែលបានឃើញអ្នកនាង និងក្រុមគ្រួសារតូចមួយនេះ រស់នៅយ៉ាងមានក្តីសុខ និងមានសុភមង្គល ។

ក្រោយរៀបការរួច អ្នកនាងក៏មានកូនប្រុសដ៏គួរឲ្យក្នាញ់ម្នាក់ មុខមាត់ ស្រស់សង្ហារ និងមានមុនស្នេហ៍ ធ្វើឲ្យអ្នកគាំទ្រជាច្រើន បង្ហាញការចូលចិត្ត ចំពោះក្មួយប្រុស ឆ លី ។ ទោះបីជាមានអាយុទើបតែ ៨ខែក៏ពិតមែន ឆ លី សែនឆ្លាត និងចូលចិត្តលេងខ្លាំងណាស់ ។


កាលពីពេលថ្មីៗនេះ អ្នកនាង ឱក សុគន្ធកញ្ញា និងក្រុមគ្រួសារ បាននាំគ្នា ធ្វើដំណើរកម្សាន្ត ទៅតាមខេត្ត និងបានបង្ហាញរូបភាព ផ្អែមល្ហែមជាមួយស្វាមី ព្រមជាមួយស្នាមញញឹមយ៉ាងស្រស់ស្រាយ សប្បាយចិត្ត ព្រោះអ្នកនាងកម្រមានពេលវេលា សម្រាប់ដើរលេងកម្សាន្តណាស់ ទើបម្តងនេះអ្នកនាងដើរលេងឲ្យអស់ចិត្តម្តង។

បន្ទាប់ពីបានផុសរូបភាពជាច្រើនសន្លឹករបស់អ្នកនាង ស្វាមី ហើយនិងកូនប្រុសហើយនោះ ធ្វើឲ្យមហាជន និង ហ្វេនៗរបស់ ឆ លី ទាក់ទាញចិត្តបងប្អូនយ៉ាងខ្លាំង៕



























