ទឹកចិត្តឪពុក! លោក យ៉ែម សំអូន ទម្លាយអារម្មណ៍ក្នុងចិត្ត នឹកកូនស្រីតែមួយ រាល់ពេលសំលឹងមើលរូបភាពចាស់ៗ របស់កូន
-

ភ្នំពេញ៖ តារាចម្រៀង និងសម្តែង លោក យ៉ែម សំអូន ដែលមានឈ្មោះល្បីល្បាញ និងជាម្ចាស់ក្រុមតន្រ្តីមួយរូបផងដែរ​។ នាពេលបច្ចុប្បន្ននេះ លោកយ៉ែម សំអូន ដែលបានសាងគ្រួសារជាមួយនិងភរិយា អស់រយៈជាច្រើនឆ្នាំមកហើយ ហើយលោកក៏មានកូនស្រីម្នាក់ ដ៏ស្រស់ស្អាតផងដែរ។

ដោយឡែកនៅក្នុងគ្រួសាររបស់លោក បានបង្ហោះសារថា "ថ្ងៃឱបោសុទ្ធសីល សេចក្ដីបំណងតែមួយគត់របស់ខ្ញុំ សំរាប់ជីវិតចុងក្រោយរបស់ខ្ញុំគឺមិនសុំអ្វីច្រើនសំរាប់ខ្ញុំ សុំត្រឹមឃើញកូនល្អមានជោគជ័យគឺគ្រប់គ្រាន់ហើយ

អារម្មណ៍នឹកនៅពេលដែលសំលឹងឃើញរូបភាពចាស់ បើទោះបីជាកូននៅមានភារៈកិច្ចរវល់ មិនសូវមានពេលគិត និងមិនខ្វល់ពីប៉ា ក៍ប៉ានៅតែញញឹមព្រមទទួលយកវាដោយក្ដីពេញចិត្ត ហើយនៅតែតាមលួចមើលកូនពីក្រោយដោយក្ដីរំភើប សប្បាយចិត្ត លាយជាមួយក្ដីបារម្ដផងដែរ។

សើលពីជីវិតរបស់ខ្ញុំ សូមវត្ថុសាកសិទ្ធជួយតាមថែរក្សាកែវភ្នែកមួយគូនេះសំរាប់ជីវិតចុងក្រោយខ្ញុំផង។ ថ្ងៃនេះក៍មិនខុសគ្នាពីសព្វមួយដងដែរ ដែលអារម្មណខ្ញុំបែបនេះ គ្រាន់តែបើកភ្នែកភ្លាមទឹកភ្នែកខ្ញុំក៍ហូចុះមកឯកឯងដោយមិនដឹងខ្លួន មានអារម្មណ៍ថារំភើប កំសត់លាយលំគ្នា ហើយនឹកដល់ម្នាក់និងខ្លាំងមែនទែន។

កូនក្រមុំដ៍ល្អរបស់ប៉ាប៉ាអើយ ដឹងអត់ថាប៉ាប៉ានឹកកូនណាស់ កូនជាមោទនភាពនៃជីវិតប៉ាប៉ា អគុណដែលចូលមកក្នុងជីវិតប៉ាជូនពរអោយកូនមានភាពជោគជយ័នៅក្នុងជីវិត កូនត្រូវចាំថាសម្បត្តិរបស់មនុស្ស វានិងរុះរាយទៅតាមកាលវេលា ទោះបីជាយើងទន់ភ្លន់ តែមិនទន់ជ្រាយឡើយ ធ្វើជាមនុស្សល្អមិនចាំបាច់មានអ្នកណាដាក់ពិន្ទុរឺកោតសសើអោយយើងនោះទេ ស្គាល់ពីតម្លៃកេត្តិយសរបស់ខ្លួនឯងគឺជារឿងត្រឹមត្រូវ។ បន្តដំណើជីវិតដ៍វែងឆ្ងាយជាមួយប៉ាប៉ាទៀតណាកូនណា។ ប៉ាប៉ានឹកកូនណាស់  យ៉ែមវិរូនីខា សំអូនវិថាណា my only one princess"។