កុំចេះតែហ៊ាន! នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សម្រេចផ្អាកការងារបណ្តោះអាសន្នរបស់ស្នងការរង និងមន្ត្រីនគរបាលខេត្តព្រៃវែង៧នាក់ ពីបទ...
-

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្រេចផ្អាកការងារបណ្តោះអាសន្នរបស់ស្នងការរង និងមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងទទួលបន្ទុកការងារគ្រឿ ង ញៀ នចំនួន ៧រូប បន្ទាប់ពីពួកគេបានប្រើហិ ង្ សា និងយកលុយប្រមាណ ៤លានរៀល ពីជនសង្ស័យពេលចុះបង្ក្រាបករណីគ្ រឿ ង ញៀ ន។

 

បើយោងតាមលិខិតដែលបានក្រសួងមហាផ្ទៃ បានឲ្យដឹងថា មន្ត្រីនគរបាលដែលផ្អាកការងារបណ្តោះអាសន្ននេះរួមមាន៖ លោកឧត្តមសេនីយ៍ត្រី ថោង វណ្ឌី , លោកវរសេនីយ៍ឯក ពៅ ជីវ័ន , អនុសេនីយ៍ឯក ទូច ធារ៉ា , អុនសេនីយ៍ឯក ស៊ី បូ , អនុសេនីយ៍ឯក ហេង ចាន់រតនា , អនុសេនីយ៍ឯក សៀក ចាន់ធឿន  និងអនុសេនីយ៍ទោ យុន តារាស័ក្ត ។

ក្រោយទទួលព័ត៌មាននេះនៅរសៀលថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ ព្រុំ សន្ធរ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចុះផ្ទាល់ដើម្បីធ្វើការសុំអភ័យទោស និងនាំយកថវិកាទៅប្រគល់ជូនក្រុមគ្រួសារ ស្ថិតនៅភូមិអណ្តូង ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ។

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានដាក់បទបញ្ជាឲ្យថ្នាក់ដឹកនាំនាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥ ត្រូវពង្រឹងការអនុវត្តន៍វិន័យរបស់កងកម្លាំងនគរបាលជាតិនៅទូទាំងប្រទេស និងមិនលើកលែងដាច់ខាតចំពោះមន្ត្រីនគរបាលណាម្នាក់ដែលប្រព្រឹត្តខុសពីវិន័យ និងវិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិ និងអាចឈានដល់ការអនុវត្តនីតិវិធីច្បាប់ទៀតផង៕