ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ករណីវិជ្ជមានវីរុសកូវី-១៩ ថ្មី ០៧នាក់និងជាសះស្បើយ០៧នាក់។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកជំងឺ៧នាក់ដែលទើបរកឃើញថ្មី គឺជាបុរសជនជាតិខ្មែរ០៧នាក់ ក្នុងនោះមានក្រុមមួកខៀវអង្គារសហប្រជាជាតិចំនួន០៤នាក់ និង ក្រុមអ្នកដំណើរមកពីប្រទេសឥណ្ឌូណេស៊ី ចំនួន០៣នាក់។
ករណីវិជ្ជមានវីរុសកូវីដ១៩ ៖ មានបុរសជនជាតិខ្មែរ០៧នាក់ នៅថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០២០ ៈ
១.ក្រុមមួកខៀវអង្គារសហប្រជាជាតិចំនួន០៤នាក់
- បុរជនជាតិខ្មែរអាយុ៤៩ ឆ្នាំ មានអាស័យដ្ឋានស្នាក់ភូមិគោកពញរិច ខេត្តព្រះវិហារ
- បុរជនជាតិខ្មែរអាយុ៤៧ ឆ្នាំ មានអាស័យដ្ឋានស្នាក់ភូមិកំនូល ឃុំកំនូល ស្រុងអង្គស្នួល ខេត្តកណ្តាល
- បុរជនជាតិខ្មែរអាយុ៣១ ឆ្នាំ មានអាស័យដ្ឋានស្នាក់ភូមិកែវសុវណ្ណ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
- បុរជនជាតិខ្មែរអាយុ៤៣ ឆ្នាំ មានអាស័យដ្ឋានស្នាក់ ភូមិក្រសាំងក្រោម ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត
២. ក្រុមអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី ចំនួន០៣នាក់
- បុរជនជាតិខ្មែរអាយុ២៥ ឆ្នាំ មានអាស័យដ្ឋានស្នាក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
- បុរជនជាតិខ្មែរអាយុ២៧ ឆ្នាំ មានអាស័យដ្ឋានស្នាក់ ភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
- បុរជនជាតិខ្មែរអាយុ៣៦ ឆ្នាំ មានអាស័យដ្ឋានស្នាក់ឃុំសេដា ស្រុកដំបែ ខេត្តត្បូងឃ្មុំ



ករណីអ្នកសះស្បើយចំនួន៧នាក់វិញរួមមាន៖
- បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ
- បុរសជនជាតិខ្មែរអាយុ ៣២ឆ្នាំ មានអាស័យដ្ឋាននៅឃុំសាលាកម្រើក ស្រុកសៀមរាប ក្រុងសៀមរាប
- បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅបុរីចម្ការដូង ខណ្ឌដង្កោ រាជធានីភ្នំពេញ
- បុរសជនជាតិខ្មែរអាយុ ២៥ឆ្នាំ មានអាស័យដ្ឋាននៅបុរីប៉េងហួត បឹងស្ទោរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
- បុរសជនជាតិខ្មែរអាយុ ២៤ ឆ្នាំ មានអាស័យដ្ឋាននៅភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
- បុរសជនជាតិខ្មែរអាយុ ៣០ឆ្នាំ មានអាស័យដ្ឋាននៅសង្កាត់ច្រាំងចំរេះ១ ឫស្សីកែវ រាជធានីភ្នំពេញ
បុរសទាំង០៦នាក់ខាងលើ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង ត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
- ជនជាតិខ្មែរអាយុ ២៩ឆ្នាំ មានអាស័យដ្ឋានៅរាជធានីភ្នំពេញ ដែលជាក្រុមមួកខៀវអង្គការសហប្រជាជាតិរបស់កម្ពុជា ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។