មហាសោកស្តាយ! ប្អូនស្រីអ្នកនាងខាត់ សុឃីម ពោលពាក្យទាំងសោកស្តាយ ត្រឹមតែមួយប៉ប្រិចភ្នែកសោះ ត្រូវបាត់បង់មនុស្សជាទីស្រលាញ់ ជាទីគោរពដល់ទៅពីរនាក់
-

ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា កាលពីពេល១ខែមុន អ្នកនាង ខាត់ សុឃីម និងក្រុមគ្រួសារបានបាត់បង់លោកឪពុក ជាទីស្រលាញ់ ជាទីគោរពនៃកូន​ បានទទួលមរណភាពហើយ ដោយសារតែរោគាពាធ។ បន្ទាប់ពីលោកពុក លាវ ខាត់ បានចាកចេញទើបតែបានមួយខែសោះ ពេលនេះបងប្អូនបង្កើតរបស់គាត់ ដែលមានឈ្មោះថា លាវ សុខ ក៏បានលាចាកលោកទៀត។

ដំណឹងដ៏មហាក្រៀមក្រំមួយនេះ ពិតជាពិបាកនៅក្នុងការទទួលយកណាស់ លោកមានគុណទាំងពីររបស់កូនចៅ អើយលោកទៅចោលកូនចៅហើយ មានតែពីរនាក់បងប្អូនទេ ពេលនេះលោកទាំងពីរ ទៅបានសុខហើយ។ ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់ ប្អូនស្រីរបស់អ្នកនាង ខាត់ សុឃីម គឺខាត់ ស្រីវង បានបង្ហោះសារទាំងក្តីអាឡោះអាល័យថា "ពេលវេលានៅតែបន្តឆ ក់យកជីវិតមនុស្សជាទីស្រលាញ់របស់យើងជាបន្តបន្ទាប់ ថ្ងែ21.6.2020 លោកពុលាវ ខាត់ បានទទួលមរណះភាព ថ្ងៃនេះ27.7.2020 លោកអុំលាវ សុក ក៍បានទទួលមរណះភាព លោកអុំលាវ សុក ជាបងបង្កើតរបស់លោកពុកលាវ ខាត់ ពួកគាត់មានបងប្អូនតែពីនាក់នឹងទេ ពេលនេះអស់ហើយ រយះពេល២ខែបាត់មនុស្សជាទីស្រលាញ់ដល់ទៅពីនាក់ ក្មួយសូមអោយអុំនិងពុកធ្វើដំណើរទៅកាន់ឋានសុក លាហើយអុំ"។

ប្រភព៖ Sreyvong Khat