ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានជ្រាបហើយថា តារាចម្រៀងពូកែរ៉េប ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស កាន់តែមានភាពផ្អែមល្ហែមឡើងៗ ដោយអ្នកទាំងពីរបានទាក់ទងគ្នាអស់រយៈពេល ៤ឆ្នាំហើយ ក្នុងពេលនេះ ពួកគេទាំងពីរនាក់ កាន់តែមានជីវីតហ៊ឺហារ ឡូយឆាយ មាន លុយទិញគ្រឿងពេជ្រដូរគ្រប់ម៉ូត ព្រមទាំងប្រើប្រាស់សម្ភារៈម៉ាកល្បីៗទៀតផង ក្រោយជោគជ័យលើវិថីសិល្បៈ និងជំនួញ។
យ៉ាងណាមិញបន្ទាប់ពីតារាចម្រៀងរូបនេះ បានសម្រេចចិត្តសាងផ្នួសជាព្រះសង្ឃមក ហាក់មានការស្ងប់ស្ងាត់ទៅវិញ ព្រោះថាពេលនេះ លោកបានតាំងចិត្ត ផ្ចិតផ្ចង់ ទាំងកាយចិត្ត ដើម្បីបូជាជូនព្រះពុទ្ធសាសនា មិនចង់ពាក់ព័ន្ធនឹងបញ្ហាអ្វីទាំងអស់នៅពេលនេះ។
ដោយឡែកនៅមុននេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ កញ្ញា ទេព បូព្រឹក្ស បានធ្វើការបង្ហោះសារដោយអមមកជាមួយនិងវិដេអូ ដោយមានអត្ថន័យយ៉ាងដូច្នេះថា " ធ្វើបុណ្យជាមួយលោកបងឲ្យបានច្រើនព្រោះប្អូនសូមផ្សងជួបលោកបងជាតិក្រោយទៀត " ៕
តោះដើម្បីកំុឲ្យខាតពេលយូសូមទស្សនារូបភាពនៅខាងក្រោម៖