នៅក្នុងរង្វង់គ្រួសារតូចមួយ ដែលមានស្វាមី ភរិយា និងកូនៗ ដែលពោលពេញទៅដោយ សុភមង្គល និងស្នាមញញឹម ដោយមានការជួយពីសំណាក់ភរិយាសំលាញ់ចិត្ត និងបងប្អូនទាំងអស់គ្នា ដែលតែងតែផ្តល់កំលាំងចិត្ត និងស្នាមញញឹមសម្រាប់គ្រួសារដ៏តូចមួយនេះ ។ ស្នាមញញឹមដ៏មានន័យមួយនេះ បានធ្វើឲ្យជីវិតក្រុមគ្រួសារ ពោលពេញទៅដោយសុភមង្គល ភាពកក់ក្តៅ យ៉ាងពេញលេញ នៅក្នុងជីវិត។



កាលពីយប់ថ្ងៃម្សិលមិញនេះ លោកឧកញ៉ាចិត្តធម៏ ឌួង ឆាយ បានរៀបចំកម្មវិធីតូចមួយជូនកូនស្រីពៅសំណព្វរបស់លោក គឺជាថ្ងៃខួបកំណើតដំបូង ដ៏មានន័យ និងមានអត្តន័យបំផុតនៅក្នុងជីវិត។ ក្នុងកម្មវិធី ថ្វីត្បិតតែមិនបានរៀបចំធំក៏ពិតមែន តែមើលត្រឹមស្នាមញញឹមក៏ដឹងពីទំហំនៃសេចក្តីសុខរបស់លោកយ៉ាងណា ចំពោះថ្ងៃដ៏ពិសេសមួយនេះ។







អ្វីដែលកាន់តែពិសេសទៅទៀតនោះ គឺពាក្យជូនពរកូនស្រីសំណព្វចិត្តរបស់លោក ក៏ដូចជាការអរគុណចំពោះភរិយារបស់លោក ដែលបានតស៊ូ ប្រឹងប្រែងជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ។ និងអរគុណចំពោះពាក្យជូនពររបស់បងប្អូន មកកាន់កូនស្រីរបស់លោក ។ គ្រប់ពាក្យពេចន៍ជូនពររបស់បងប្អូនទាំងអស់គ្នា សុទ្ធតែមានន័យ និងបង្ហាញពីសេចក្តីស្រលាញ់ មកលើគ្រួសាររបស់លោក។









ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក បានរៀបរាប់ថា "រីករាយថ្ងៃខួបកំណើតដំបូងក្នុងជីវិតណាកូនស្រីពៅសំណព្វចិត្តរបស់ប៉ាៗ។ ប៉ាជូនពរកូនមានសុខភាព និងមានប្រាជ្ញាឆ្លាតវ័យ។ អរគុណអូនដែលបង្កើតកូន 3 នាក់សំរាប់បង។ ថវិកាដែលទទួលបានពីកម្មវិធីកូនស្រីពៅរបស់ខ្ញុំនឹងយកទៅធ្វើកិច្ចការងារមនុស្សធម៍ទាំងអស់។ សូមទោសបងប្អូនញាតិមិត្តជិតឆ្ងាយដែលមិនបានអញ្ជើញទាំងអស់គ្នា ពីព្រោះកម្មវិធីតូចមិនបានគំរោងទុកមុនដោយសារបញ្ហាជំងឺកូវិត។ សង្ឃឹមបងប្អូនញាតិមិត្តមិនប្រកាន់។ ពូមីងបងប្អូនទាំងអស់គ្នាមានពាក្យអ្វីជូនពរកូនស្រីពៅទេបាទ? ឌួង ឆាយ"។
























