សភាវគតិរបស់ម្តាយគឺប្រហែលជាអារម្មណ៍នៃក្តីស្រឡាញ់ដ៏ខ្លាំងបំផុតដែលសត្វនិងមនុស្សអាចជួបប្រទះ។ វាមិនគួរឱ្យភ្ញាក់ផ្អើលទេដំរីអាចទ្រាំទ្រនឹងការមានផ្ទៃពោះរយៈពេល 22 ខែ។ យ៉ាងណាមិញវិធីដែលសភាវគតិរបស់ម្តាយត្រូវបានសម្តែងគឺពិតអស្ចារ្យណាស់មិនថាវាជាសត្វតោប្រើមាត់ពាំកូនរបស់វា ឬសត្វស្វាអោបកូនរបស់វាដោយថ្នមៗទេ។
យ៉ាងណាមិញនៅលើបណ្តាញសង្គមហ្វេសប៊ុកយើងឃើញថាមានការចែករំលែកជាច្រើនអំពីវិដេអូរបស់សត្វស្វាមួយក្បាលព្យាយាមជួយសង្គ្រោះជីវិតកូនរបស់វាចេញពីក្នុងអាងដ៏ជ្រៅ ស្វាមួយក្បាលនោះពិតជាស្រឡាញ់កូនរបស់វាខ្លាំងណាស់ មិនចាញ់មនុសស្សយើងទេ ។
ប៉ុន្តែបើនិយាយពីមនុស្សវិញមានមួយចំនួនមិនស្រឡាញ់កូនទេស្រឡាញ់តែខ្លួនឯង មានអ្នកខ្លះបង្កើតកូនមកហើយ វា យធ្វើបា បគ្នា យកទៅបោះចោល យកទៅលក់ឲ្យអ្នកផ្សេងជាដើម ព្រោះតែខ្លាចលំបាកជាប់ដៃជាប់ជើង តែមុនពេលសម្រេចចិត្តយកគ្នាមកមិនបានគិតឲ្យច្បាស់សោះ នេះជាចំណុចដែលមនុស្សមួយចំនួនអន់ជាងសត្វស្វានៅក្នុងវិដេអូមួយនេះទៅទៀត ។