កាលពីថ្ងៃម្សិលមិញនេះ មានករណីចោរស្រីចូលលួចកាបូបលុយ នៅកន្លែងបញ្ចូលហ្គាសមួយកន្លែង ឡើងផ្អើលអ្នកជិតខាង នៅតែមិនអាចចាប់ចោរបានទៀត ។ បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Thong Kimseng បានបង្ហោះសារវិដេអូ ពីសកម្មភាពចោរស្រីចូលលួចកាបូប រួចក៏ឡើងជិះម៉ូតូ តែក៏ត្រូវប្អូនម្ចាស់កាបូបស្រែកថាចោរៗ ហើយ ក៏គ្មានអ្នកជួយ រហូតធ្វើឲ្យចោរទាំងពីរនាក់នោះ រត់រួចបាត់ស្រមោល ។ នៅក្នុងវិដេអូនោះ ប្អូនប្រុសម្ចាស់កាបូប បានរត់តោង ចោរនៅលើម៉ូតូ បណ្តាលឲ្យដួលម៉ូតូ ហើយចោរនោះក៏បានលើកម៉ូតូជិះចេញទៅបាត់ ដោយសុវត្ថិភាព។
ម្ចាស់គណនីហ្វេសប៊ុកបានរៀបរាប់ថា "26.07.2020 ម៉ោង14:30មានករណីចោរចូលលួចកាបូបលុយនៅកន្លែងខ្ញុំ ភិនភាគចោរមានគ្នា3នាក់ជិះម៉ូតូ2គ្រឿង មួយម៉ាកហុងដាDream ពណ៌ខ្មៅឆ្នាំ2020ពាក់ស្លាកលេខ ភ្នំពេញ 1IH-5742 ជិះគ្នាពីរនាក់ប្រុសម្នាក់ស្រីម្នាក់ ម្នាក់ស្រីជាអ្នកចូលយកកាបូប ឯមួយគ្រឿងទៀតម៉ាកហុងដាBeat បើកដោយបុរសម្នាក់មានភិនភាគដូចក្នុងរូប(ជាអ្នកបិទគូថ)បើបងប្អូនបានឃើញឬជួបនៅកន្លែងណាសូមមេត្តាជួយផ្តល់ពត៌មានជូនសមត្ថកិច្ចផង តែបើជួបនៅកន្លែងណាស្ងាត់សូមជួយលេងម៉ាចាស់ដៃអោយផង។ បញ្ជាក់ករណីនេះចោរលួចមិនបានសម្រេច"។
យ៉ាងណាមិញ សូមបងប្អូនទាំងអស់មេត្តាប្រុងប្រយ័ត្នចំពោះរបស់របរដែលមាន ពិសេសគឺលុយ សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះថា យើងមិនអាចទុកចិត្តអ្នកណាបានទេ៕
មានវិដេអូ៖