ក្រុមចោរឆក់យ៉ាងសកម្មភាព បំផុត នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន២នាក់ និង២នាក់បាន...
-

ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោកឧត្តមសេនីយ៏ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងអធិការដ្ឋានក្រុងតាខ្មៅ បានធ្វើការបង្ក្រាបមុខសញ្ញាឆក់យ៉ាងសកម្មបំផុតនៅរាជធានីភ្នំពេញ និង ក្រុងតាខ្មៅ ត្រូវបានបង្ក្រាបហើយ។

អធិការដ្ឋាននគរបាលក្រុងតាខ្មៅ​ សូមគោរពរាយការណ៏:ស្តីពីករណី៖ លួចមានស្ថានទម្ងន់ទោស(ឆក់កាបូប)

**ករណីទី១៖  កើតហេតុ៖ថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២០ វេលាម៉ោង១១និង០០នាទី នៅចំណុចផ្លូវ២១០ស្ថិតក្នុងភូមិ ព្រែក

សំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ជនរងគ្រោះ០១នាក់៖ ឈ្មោះ ផល ដាណែត ភេទស្រី អាយុ២៨ឆ្នាំ ទីលំនៅភូមិក្រពើហារ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ។

*ករណីទី២៖ កើតហេតុ៖ថ្ងៃទី០១ខែកក្កដាឆ្នាំ២០២០ ម៉ោង១៥និង៣៨នាទី នៅចំណុច៖ផ្លូវ១១០ភូមិថ្មិី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។​ ជនរងគ្រោះ០១នាក់៖ មិនស្គាល់ឈ្មោះ ភេទស្រី អាយុ១៨ឆ្នាំ ទីលំនៅក្នុងអាគារវប្បធម៍ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ​ ខេត្តកណ្តាល (មិនបានដាក់ពាក្យបណ្តឹងតែបង្ហោះតាមបណ្តាញសង្គមfacebook)។

*ករណីទី៣៖ កើតហេតុ៖ថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២០ ម៉ោង១០និង០៨នាទី នៅចំណុច៖ផ្លូវ២១ភូមិថ្មិី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនរងគ្រោះ០១នាក់៖ ឈ្មោះ មឿន ស្រីស ភេទស្រី អាយុ២០ឆ្នាំ ទីលំនៅភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនិសិ្សត(សន្លប់មិនដឹងខ្លួនកំពុងសង្រ្កោះបន្ទាន់នៅមន្ទីពេទ្យជ័យជំនះ)។

ជនសង្ស័យ០៤នាក់៖ ១-ឈ្មោះ ចាន់រី សីហា ហៅ សាត រ៉ាវីដ ហៅ វីន ភេទប្រុស ជនជាតិខ្មែរ អាយុ១៧ឆ្នាំ នៅភូមិកណ្តាល ឃុំសណ្តារ ស្រុកលើកដែក ខេត្តកណ្តាល,មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។ ២-ឈ្មោះ ចៅ ដូមានិ ហៅ ខ្លឹង ភេទប្រុស ជនជាតិខ្មែរ អាយុ១៧ឆ្នាំ នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ,មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។ ៣-ជនសង្ស័យ២នាក់ទៀតមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។

**សម្ភារបាត់បង់៖ ១-កាបូបលុយចំនួន១, ២-លុយខ្មែរមួយចំនួន, ៣-ទូរសព្ទ័ចំនួន២គ្រឿង(iphoneX MaXពណ៍ទឹកមាស មួយគ្រឿង និងVIVoមួយគ្រឿង),​ ៤-ឯកសារមួយចំនួន។

វត្ថុតាងចាប់យក៖ ១-ម៉ូតូ១គ្រឿងម៉ាកHonda C125សេរី ២០២០ពណ៍ក្រហម គ្មានកុងទ័រ ស្លាកលេខ ភ្នំពេញ 1HL១៩៣៨(ម៉ូតូជនសង្ស័យ)។ ២-ម៉ូតូ១គ្រឿងម៉ាកHonda scoopy ពណ៍សេរី ២០១១ពណ៍ស បែកកាត់ប៊ូខាងក្រោយ ស្លាកលេខ ភ្នំពេញ 1BA0791(ម៉ូតូជនរងគ្រោះ) ៣-ទូរសព្ទ័មួយគ្រឿងម៉ាក Nចុចពិល ពណ៌ស្វាយ(របស់ជនសង្ស័យ)។ ៤-កាបូបលុយពណ៍ខ្មៅមួយ(របស់ជនសង្ស័យ)។ ៥-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន២កញ្ចប់តូច។

សភាពនៃរឿងហេតុ៖ កាលពីវេលាកើតហេតុលើកទី១និងទី២ ជនសង្ស័យ២នាក់ខាងលើ បានជិះម៉ូតូមួយគ្រឿងម៉ាកHonda c125 ពណ៍ក្រហម សេរី២០២០ ផ្លាកលេខ ភ្នំពេញ១LG៦៤២០ បានធ្វើសកម្មភាពឆក់ទូរសព្ទ័ របស់ជនរងគ្រោះដែលទុកនៅខ្លុបម៉ូតូ ហើយ ជិះគេចខ្លួនបាត់ទៅ តែពេលនោជនរងគ្រោះ បានថតសកម្មភាពបង្ហោះតាមបណ្តាញសង្គមfacebook ។

លុះមកដល់លើកទី៣ ជនសង្ស័យ២នាក់ខាងលើ បានជិះម៉ូតូដដែលតែបានដោះ ស្លាកលេខចោល ហើយប្តូរស្លាកលេខថ្មី ដោយដាក់ស្លាកលេខ ភ្នំពេញ១HL ១៩៣៨ ហើយជិះធ្វើសកម្មភាពជាមួយជនសង្ស័យ ២នាក់ទៀតមិនស្គាល់ឈ្មោះជិះម៉ូតូមិនចាំម៉ាក ដោយជនសង្ស័យ២នាក់ទៀតបានឆក់កាបូបដែលមានទូរសព្ទ័១គ្រឿងយកទៅបាត់ ពេលជនរងគ្រោះទី៣បានជិះម៉ូតូដេញតាមមកដល់ស្តុប១១០ក៏ត្រូវជនសង្ស័យទី១និងទី២ បានធាក់ម៉ូតូជនរងគ្រោះបណ្តាលអោយដួលបោកក្បាលសន្លប់ស្តូកស្តឹងលែងដឹងខ្លួន ចំនែកជនសង្ស័យក៏ដួលម៉ូតូដែរ ហើយជនសង្ស័យម្នាក់ត្រូវប្រជាពលរដ្ឋចាប់បាននៅកន្លែងកើតហេតុ រីឯជនសង្ស័យម្នាក់ទៀតរត់ទៅដល់តារាងបាល់ទាល់ខេត្តកណ្តាលមុខមន្ទីរពន្ធដារ ក៏កម្លាំង អន្តរាគមន៏នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ធ្វើការឃាត់ខ្លួននិងបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងដើម្បីចាត់ការ តាមនិតិវិធីតែម្តង។

ក្រោយកើតហេតុជនរងគ្រោះត្រូវបាន ឪពុកម្តាយយកទៅសង្រ្គោះបន្ទាន់នៅ មន្ទីរពេទ្យជ័យជំនះ តែជនរងគ្រោះនៅតែមិនដឹងខ្លួនទើបដឹកយកទៅមន្ទីពេទ្យភ្នំពេញបាត់ទៅបច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនិតិវិធី ។

ប្រភព៖ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ