ល្បីរឿង Rolls-Royce ខ្លាំងពេក លោក អ៊ឹង សុខលី ស្វាមី ឱក សុគន្ធកញ្ញា ផុសរូបភាពប៉ុន្មានប៉ុស្តិ៍ ពញ្ញាក់អារម្មណ៍អ្នកគាំទ្រ នៅក្នុង...
-

មួយរយៈចុងក្រោយមកនេះ លើបណ្តាញសង្គមហ្វេសប៊ុក ហាក់កក្រើកខ្លាំងណាស់ ទាក់ទងនឹងរថយន្ត ស៊េរីទំនើប Rolls-Royce (RR) ដែលមានតំលៃខ្ពស់កប់ពពក កំពុងតែទាក់អារម្មណ៍របស់អ្នកលេងបណ្តាញសង្គមឲ្យលង់ស្រលាញ់ ពិសេសអ្នកមានទ្រព្យធនច្រើន កំពុងតែប៉ងប្រាថ្នា ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោក អ៊ឹង សុខលី ស្វាមីរបស់តារាចម្រៀង ដ៏ល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស គឺ ឱក សុគន្ធកញ្ញា  បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ធ្វើឲ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែ រូបថតនៅក្នុងរថយន្តស៊េរីទំនើប Rolls-Royce។

រូបភាពលក្ខណៈ គ្រួសាររបស់ លោក អ៊ឹង សុខលី យ៉ាងផ្អែមល្ហែម នៅក្នុងរថយន្ត គួរឲ្យទាក់ទាញ កំពុងតែទាក់ចិត្តអ្នកគាំទ្រ ឲ្យលង់ជាមួយ (RR) ដែលមានភ្លើងដូចជាផ្កាយតូចជាច្រើននៅក្នុងរថយន្ត។ លោក  អ៊ឹង សុខលី បានបង្ហោះសារយ៉ាងខ្លីថា "បានបួនប៉ុស្តិ៍គេដែរ…"៕