សែនហួសចិត្តក្រៃលែង ព្រោះតែចង់ល្បី មិនគួរឲ្យជឿថា ពួកនាងៗហ៊ានប្រមាថមើលងាយ ទៅលើរូបសំណាក់ព្រះបាទជ័យវរ្ម័នទី ៧ បែបនេះ...(មានវិដេអូ)
-

ហ្វេសប៊ុក ៖ ប្រិយមិត្តមួយចំនួនច្បាស់ជាបានស្គាល់ខ្លះៗហើយពីព្រះបាទជ័យវរ្ម័នទី ៧ ដែលព្រះអង្គជាក្សត្រដ៏អង់អាចមួយអង្គព្រះអង្គមានស្នាព្រះហស្ថច្រើនសម្រាប់ជាតិ ទ្រង់បានដឹកនាំទ័ពធ្វើសឹកសង្គ្រា មរំដោះប្រទេសពីកណ្តាប់ដៃពួកចាមដែលយើងបានឃើញចម្លាក់នៅប្រាសាទបាយ័ននិងប្រាសាទបន្ទាយឆ្មារជាភស្ថុតាងស្រាប់។ ក្រៅពីនោះព្រះអង្គបានស្ថាបនាប្រាសាទនានាជាច្រើននៅក្នុងក្រុងអង្គរធំ ទ្រង់បានកសាងផ្លូវថ្នល់ ស្ពាន សាលាសំណាក់ និង មន្ទីពេទ្យជាច្រើននៅសម័យអង្គរ។ 

ដោយឡែកនៅកាលពីពេលថ្មីៗនេះដែរឃើញថាមានការចែករំលែកជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក អំពីវិដេអូរបស់មួយដែលបានបង្ហាញពីសកម្មភាពនិងពាក្យសម្តីប្រមាថមើលងាយយ៉ាងខ្លាំងទៅដល់រូបសំណាក់របស់ព្រះបាទជ័យវរ្ម័នទី ៧ ដែលព្រះអង្គជាក្សត្រដ៏អង់អាចមួយអង្គព្រះអង្គមានស្នាព្រះហស្ថច្រើនសម្រាប់ជាតិ ។

យ៉ាងណាមិញនេះបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Vang Rotha PL បានធ្វើការបង្ហោះវិដេអូនិងអមមកជាមួយនិងសារមួយឃ្លាដែលមានន័យយ៉ាងដូច្នេះថា « ព្រោះតែចង់បានLike និង​ comments ពួកគេហ៊ានយករូបសំណាក់​ ព្រះបាទជ័យវរ្ម័នទ៧​ មកលេងសេីច​ តេីបងប្អូនយល់យ៉ាងណាចំពោះការលេងសេីចមួយនេះ? »  ៕ 

ចង់ជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះបងប្អូននិងដឹងថាពាក្យសម្តីរបស់ក្មេងៗពីរនាក់នេះប្រហើនយ៉ាងណា ៖