បងប្រុសម្នាក់ ប្រាប់ពីចំណុចពិសេស នៃជួរភ្នំឪរ៉ាល់ ដែលភ្នំផ្សេងៗគ្មាន
-

គ្រប់គ្នាបានដឹងហើយថា ភ្នំដែលខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជា ហើយមានកម្ពស់រហូតដល់ទៅ ១,៨១៣ម៉ែត្រ​ និងមានទេសភាពស្រស់ស្អាត ថែមទាំងមានបងប្អូនមួយចំនួនបានឡើងទៅដល់កំពូលភ្នំហើយនោះ គឺជាភ្នំ ឪរ៉ាល់។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Kunthy Kann បានបង្ហោះសាររៀបរាប់ពីអត្តន័យខ្លះៗ ពីភ្នំ ឪរ៉ាល់ ថា៖

ចំនុចពិសេសនៃជួរភ្នំឪរ៉ាល់ដែលភ្នំផ្សេងៗគ្មាន៖

១. ភ្នំខ្ជោលរឺកំពូលភ្នំឪរ៉ាល់មានកម្ពស់១,៨១៣ម៉ែត្រដែលជាភ្នំខ្ពស់ជាងគេនៅប្រទេសកម្ពុជា ខ្ញុំហៅថាភ្នំពពកវិលព្រោះមានពពកព័ទ្ធជាប់កំពូលភ្នំរហូត។

២. ខ្នងភ្នំរ៉ាដាមានអាកាសធាតុត្រជាក់ព្រោះនៅក្នុងពពក ចុះអាប់ធ្វើអោយដើមឈើ ថ្ម ដុះស្លែហើយអាកាសធាតុត្រជាក់ខ្លាំងព្រោះមានអាប់ជាប់រហូត។

៣. មានខ្នងភ្នំមួយទៀតដែលមានទឹកជ្រោះហូរធ្លាក់ជាពីរហើយមានថ្មនៅចំកណ្តាល។

៤. វាលធំដែលមានទំហំធំជាងស្តាតអូឡាំពិក មានសត្វខ្ទីង ជ្រូកព្រៃនិងសត្វជាច្រើនទៀត(អាចម៍សត្វយ៉ាងច្រើន)។

៥. ខ្នងស្រល់ដែលមានដើមស្រល់ធំៗ

៦. មានយន្តហោះធ្លាក់ច្រើនកន្លែងទៀតដែលមិនទាន់ត្រូវបានរុករកឃើញ។

៧. មានហាងទឹកនិងប្រភពទឹកដែលហូរមិនចេះរីងស្ងួតបែងចែកជាបីមុំ ខេត្តពោធិសាត់ ខេត្តកំពង់ស្ពឺ (ប្រភពស្ទឹងព្រែកត្នោត)

៧. មានអាងទឹកយ៉ាងធំស្រស់ស្អាតនៅខាងក្រោម។

បងប្អូនគួរឡើងភ្នំឪរ៉ាល់អោយបានមួយដងក្នុងឆាកជីវិត អ្នកដែលអាចជូនបងប្អូនទៅដល់កន្លែងទាំងអស់នោះគឺ Kimsour Tan និងសហគមន៍ឪរ៉ាល់។

ប្រភព៖ Kunthy Kann