មានមហាជាច្រើនបានស្គាល់ហើយ ពីវត្តមានអ្នកនាង ស្រីអូន ដែលជាម្ចាស់ហាង សម្រស់ធម្មជាតិ ហើយពុកម៉ែបងប្អូនច្រើនបានស្គាល់គាត់តាមរយៈការធ្វើការងារសង្គម ចុះជួយដល់ជនទីទាល់ក្រ លោកពូ ធាក់ស៊ីក្លូ និងជនទីទាល់ក្រជាច្រើនទៀត ។

ដោយឡែកកាលពីប៉ុន្មានថ្ងៃមុន អ្នកនាង ក៏បានបង្ហើបពីខ្សែរជីវិតនៃការតស៊ូបន្តិចបន្តួច ដែលអ្នកនាងធ្លាប់បានធ្វើ ហើយមកទល់នឹងពេលនេះ អ្នកនាង ក៏បានក្លាយជាអ្នកមានទ្រព្យធនម្នាក់ដែរ។ អ្នកនាង បានបង្ហោះវិដេអូ រៀបរាប់ពីជីវិត ពីមុនធ្លាប់ធ្វើជាអ្នកលក់ទឹកអំពៅ ធ្លាប់ធ្វើជាអ្នកលក់នំអន្សមអាំង ក៏មានដែរ។

នៅក្នុងបណ្តាញសង្គមរបស់អ្នកនាងបានរៀបរាប់ថា "ពីមុនខ្ញុំលក់អន្សមអាំងនិងទឹកអំពៅនៅផ្សារគីឡូលេខ4 អ្វីដែលខ្លោចចិត្តបំផុតសំរាប់ខ្ញុំគឺ អាណិតម៉ាក់ដែលត្រូវឈរអាំងអន្សមទាំងក្ដៅពេលខ្លះខ្យល់គងងឹតមុខ។ សំរាប់ប៉ាគឺរត់ម៉ូតូឌុបខ្លះហេីយទៅទិញចេកនិងអំពៅ។ ពេលល្ងាចម៉ាក់អង្គុយរាប់លុយចំណេញតិចតួច បេីលក់អស់មិនអីទេតែថ្ងៃខ្លះសល់ច្រេីនម៉ាក់ដកដង្ហេីមធំ ខ្ញុំខ្លោចចិត្តណាស់។ សំរាប់ជីវិតយេីងឋិតនៅក្នុងដំណាក់កាលនោះគឺយេីងស្គាល់ច្បាស់នៅការមេីលងាយ។
អ្នកនាងបានបន្តទៀតថា "ខ្ញុំវេចអន្សមបណ្ដេីរតាំងចិត្តបណ្ដេីរថា មិនអោយប៉ាម៉ាក់ខ្ញុំពិបាកទៀតទេ ពេលនេះខ្ញុំក៏ធ្វេីបានទោះជាយូរបន្ដិចតែគ្រាន់បេីជាងយេីងមិនធ្វេីអីសោះ កូនៗសូមតាំងចិត្តជួយពុកម៉ែកុំអោយគាត់ពិបាកទៀត"។



មានវិដេអូ៖