ភ្នំពេញ ៖ សាក ស ព បុរសម្នាក់ត្រូវបានអ្នកនេសាទត្រី បានប្រទះឃើញដោយបង្កការភ្ញាក់ផ្អើលកាលពីវេលានៅម៉ោង១១និង០០ នាទីព្រឹក ថ្ងៃទី២៩ កក្កដា ២០២០ ស្ថិតត្រង់ចំណុចកណ្ដាលទន្លេសា ប ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមពាក្យសម្ដីបងស្រីបង្កើត ស ព ប្រាប់ថាឈ្មោះថា ប្រាក់ វុទ្ធី អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំបឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បងស្រីបន្ថែមថា មួយរយៈចុងក្រោយនេះ ប្អូនប្រុសមានវិបត្តិតូចចិត្តសង្សារបោកយកលុយអស់ពីខ្លួននិងវិបត្តិការរកសុីនេះជាហេតុធ្វើឲ្យប្អូនប្រុសរូបនេះគិតរក ស ម្លា ប់ខ្លួ ន ចំនួន៣ដងមកហើយ ប៉ុន្តែពុំបានសម្រេចឡើយព្រោះបងប្អូន និងមិត្តភ័ក្ត្រជួយឃាត់ជាច្រើនដង។

ប្រភពពីបងស្រីបានបញ្ជាក់ថា ប៉ុន្មានថ្ងៃមុនប្អូនប្រុសបានយកទូរស័ព្ទដៃមកផ្ញើរូបគាត់ ហើយប្រាប់ថា រូបគេចេញទៅក្រៅបន្តិច រហូតមកដល់ព្រឹកថ្ងៃទី២៩ កក្កដានេះ រូបគាត់បានទទួលដំណឹងថា មានការប្រទះឃើញ សា ក ស ព បុរសម្នាក់អ ណ្តែ តទឹកនៅដងទន្លេសា ប ភ្លាមៗនោះរូបគា ត់ ហើយនឹងមិត្តភ័ក្ត្រ ក៏បាននាំគ្នាធ្វើដំណើរមកកាន់ទីតាំងកើតហេតុ ។ ពេលចុះមកដល់ទីតាំងក៏បានពិនិត្យមើល សា ក ស ព បុរសម្នាក់នោះ ទើបដឹងថាពិតជាប្អូនប្រុសរបស់គាត់ប្រាកដមែន ៕
បើប្រិយមិត្តចង់ជ្រាបកាន់តែច្បាស់សូមទ្សនាវិដេអូខាងក្រោម៖




