លើសពីអាណិត ! កូនស្រីទីពីរ លោក សុវណ្ណ រិទ្ធី កើតមិនគ្រប់ខែហើយ ថែមទាំងម្ញូបភ្នែកតាំងពីកំណើត រហូតដល់ ...
សីហា
-

ភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនពិតជាស្គាល់ហើយ ភរិយាលោក សុវណ្ណរិទ្ធី ចាងហ្វាង​ TVFB ដែលត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ក្រោម​បទល្មើស​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍ តាម​មាត្រ ៤៩៥ ពាក់ព័ន្ធ​នឹង​ការសរសេរ​លើ​ហ្វេ​ស​ប៊ុ​កដោយ​ស្រង់​ពាក្យសម្តី​សម្ដេច ហ៊ុន សែន ដែល​បាន​និយាយថា “​បើ​អ្នករត់ម៉ូតូឌុប​ក្ស័យធន លក់​ម៉ូតូ​ចាយ​សិន​ទៅ រដ្ឋាភិបាល​គ្មាន​លទ្ធភាព​ជួយ​នោះទេ​”​។​ 

យ៉ាងណាមិញ កាលពីថ្មីៗនេះ  ភរិយាលោក សុវណ្ណរិទ្ធី ទើបតែសម្រាលបានកូនស្រីម្នាក់ទៀត ដោយជោគជ័យហើយ ឈ្មោះ សុវណ្ណ បញ្ចាព័រ មានមុខមាត់ គួរឲ្យស្រឡាញ់ខ្លាំងណាស់ កាត់ទៅរកម្តាយ ។ ចំណែកឯភរិយា លោក សុវណ្ណរិទ្ធី សព្វថ្ងៃនេះ គាត់មានសុខភាពមិនល្អទេ ដោយត្រូវលេបថ្នាំដល់ថ្ងៃស្លាប់ ទោះបីជាវៈកាត់ហើ យក៍ដោយ និងរឿងជាច្រើនដែលបានកើតឡើងមកលើខ្ញុំ ពេលខ្លះខ្ញុំចង់គិ តខ្លីមួយសារៗ តែនៅពេលដែលខ្ញុំក្រលេកមើលមុខកូនស្រីទាំងអស់ គឺខ្ញុំតែងតែយំហើយប្រាប់ខ្លួនឯងថាមិនត្រូវធ្វើបែបនេះឡើយបើខ្ញុំស្លាប់តើអ្នកណាមកមើលថែរក្សាកូនខ្ញុំជាពិសេសគឺម៉ាក់ប៉ាបងប្អូនដែលស្រលាញ់ខ្ញុំ 

ស្រលាញ់ដោយបេះដូចនិងចិត្តគ្មានកាសម្ដែង ទោះបីជាកូនពិបាកប៉ុន្មា រងទុកខ្លាំងកំរិតណា អាក្រក់បែបណាក៍គាត់មិនដែលបស់បង់ខ្ញុំនេះហើយជាហេតុផល៍ដែលធ្វើអោយខ្ញុំលែងចង់គិ តខ្លីទោះបីជាវេទនាបុិនណាក៍ខ្ញុំ តស៊ូ រឹងមាំ មិនចុះចាញ់ ដើម្បីមនុស្សជាទីស្រលា ញ់ ទាំងអស់គ្នាអរគុណម៉ាក់និងប៉ាបងប្អូនដែលតែងតែយកចិត្តទុកដាក់មើលថែខ្ញុំរហូតមក។

នៅមុននេះបន្តិច យោងតាមគណនីហ្វេសប៊ុក ភរិយាលោក សុវណ្ណរិទ្ធី បានបង្ហោះសារថា “ម៉ាក់សុំទោសមកពីរម៉ាក់គិតច្រើនពេកទើបបណ្ដាលអោយកូនកើតមុខខែ ម៉ាក់ពិតជាសុំទោសពិតមែនធ្វើអោយកូនត្រូវម៉្ញូបភ្នែក ២០០ តាំងពីរកំណើត ...... ត្រូវមើលភ្នែកម្ដងទៀតខ្លាចពិកាទៀត តើខ្ញុំត្រូវធ្វើចិត្តបែបណា ទើបមិនអោយគិតខ្ញុំខ្លាចតែធ្វើចិត្តមិនបានថ្ងៃក្រោយ...........ហេតុអីបានជារឿងទាំងអស់នេះធ្លាក់មកលើខ្ញុំ”។ ក្រោយបង្ហោះសារបែបនេះភ្លាម ក៏មានបងប្អូនអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានបង្ហោះសារ ជូនពរឲ្យឆាប់ជា​ និង កុំគិតច្រើនបង មានបញ្ហាតែងតែមានដំណោះស្រាយ បងត្រូវរឹងមាំ កូនបងមិនអីទេ កុំគិតច្រើន៕