ល្បីស្រុកខ្មែរទៀតហើយ ! រថយន្ត Roll-Royce តម្លៃជាង១លានដុល្លារទំនើបបំផុត មានតែមួយគ្មានពីរ ត្រូវបានរកឃើញម្ចាស់ហើយគឺ...
សីហា
-

(ភ្នំពេញ)៖ រថយន្តប្រណិតពណ៌ខ្មៅ រលើបរលោង ដែលមានតម្លៃដល់ទៅជាង១លានដុល្លារ ត្រូវបានក្រុមហ៊ុន HGB Group ដឹកជូនដល់មុខផ្ទះអតិថិជន លើកម្រាលព្រំដ៏ក្រហមឆ្អិនឆ្អៅ កាលពីថ្ងៃទី​២៧ ខែកក្កដា កាលពី​ព្រឹក​ថ្ងៃ​ម្សិលមិញ​នេះ មាន​ទិដ្ឋភាព​មួយ​បាន​កើតឡើង​នៅ​បរិវេណ​ម្តុំ​ផ្សារ​អូឡាំពិក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។ រថយន្ត​ប្រណិត​ពណ៌​ខ្មៅ រលើបរលោង ដែលមាន​តម្លៃ​ដល់​ទៅ​ជាង ១​លាន​ដុល្លារ ត្រូវបាន​ក្រុមហ៊ុន​HGB Group ដឹក​ជូន​ដល់​មុខផ្ទះ​អតិថិជន លើ​កម្រាលព្រំ​ដ៏​ក្រហមឆ្អិនឆ្អៅ​។​

លោក តាំង ហេងទ្រី និងអ្នកស្រី អ៉ឹង សុខគីម ដែលជាម្ចាស់ហាងកាបូបខេប៊ី ពិតជាមានក្តីរំភើបឥតឧបមា នៅពេលដែលមានសិទ្ធិ បានក្លាយជាម្ចាស់រថយន្តកំពូល លំដាប់ពិភពលោក Rolls-Royce Black Badge Cullinan ​ដែលមាន​សិទ្ធិ បាន​ក្លាយជា​ម្ចាស់​រថយន្ត​កំពូល​លំដាប់​ពិភពលោក Rolls-Royce Black Badge Cullinan​។ អ្នកស្រី អ៊ឹង សុខ​គីម មានប្រសាសន៍ថា​៖“ខ្ញុំ និង​ស្វាមី បាន​តស៊ូ​ប្រកប​អាជីវកម្ម​ជាមួយគ្នា អស់​រយៈពេល​ប្រមាណ​២០​ឆ្នាំ មកហើយ ចាប់តាំងពី​បាតដៃ​ទទេ ទម្រាំ​មាន​ថ្ងៃនេះ​។ ដូច្នេះ វា​ជា​អំណោយ​ដ៏​ពិសេស ដើម្បី​តបស្នង​លើកទឹកចិត្ត​ខ្លួនឯង ឲ្យ​សម​ទៅនឹង​កម្លាំង​ញើស​ឈាម ដែល​បាន​លះបង់​។ ប្រសិនបើ​អ្នក​មានតែ​ក្តី​ស្រមៃ តែ​គ្មាន​ការប្រឹងប្រែង​តស៊ូ ធ្វើ​វា​ឲ្យ​ក្លាយជា​ការពិត នោះ​ក្តី​ស្រមៃ នៅត្រឹមតែ​ជា​ស្រមៃ មិនអាច​ផ្លាស់ប្ដូរ​អ្វី​បានឡើយ​”។

​អ្នកស្រី​បន្តទៀតថា​ “​ដំបូង​ឡើយ​ខ្ញុំ​គ្មាន​គម្រោង​ទិញ​រថយន្ត​មួយគ្រឿង​នេះ​ទេ ប៉ុន្តែ​នៅពេល​បាន​ចូលរួម​កម្មវិធី សម្ពោធ​របស់​ក្រុមហ៊ុន គ្រាន់តែ​ឃើញ​ភ្លាម ក៏​ឡើងសាក​អង្គុយលេង ហើយ​បែរជា​ជាប់ចិត្ត​ស្រលាញ់​ភ្លែត​តែម្តង​។ ហើយ​ខ្ញុំ​ហ៊ាន​សម្រេចចិត្ត​ទិញ​រថយន្ត ពី​ក្រុមហ៊ុន HGB Group ដោយ​ទំនុកចិត្ត​និង​ជឿជាក់​បំផុត​”៕