មហាជនភ្ញាក់ផ្អើល ក្រោយឃើញអ្នកស្រី ទ្រី​ដាណា ដឹកដៃកូនស្រីច្បង ណាភីន ចុះធ្វើសប្បុរសធម៍ជួយដល់អ្នកមីងម្នាក់ដែល...(មានវិដេអូ)
-

ភ្នំពេញ ៖ ប្រិយមិត្តច្បាស់ជាបានស្គាល់ហើយថាអ្នកស្រី ទ្រី ដាណា គឺជានារីម្នាក់ដែលមានចិត្តសប្បុរស និងជ្រះថ្លាខ្លាំងណាស់ អ្នកស្រីតែងតែជួយរំលែកទុក្ខលំបាកទៅដល់ប្រជាពលរដ្ឋមួយចំនួនតាមរយៈការផ្តល់ជាជំនួយដូចជា ថវិកា និង មុខរបររកសុីជាដើម ។ 

យ៉ាងណាមិញថ្មីៗនេះឃើញថាអ្នកស្រី ទ្រី ដាណា បានធ្វើឲ្យមហាជនជាច្រើនបានការភ្ញាក់ផ្អើលក្រោយលេចវត្តមានរបស់កូនស្រីច្បងរបស់អ្នកស្រីនៅក្នុងការធ្វើសប្បុរសមួយដែលមានការខុសប្លែកពីរាល់ដងព្រោះអីរាល់ដងមានតែអ្នកស្រីនិងប្តីទេដែលចុះទៅជួយផ្ទាល់ដល់ប្រជាពលរដ្ឋក្រីក្រមួយចំនួននៅតាមបណ្តាខេត្តនាៗ ។

នេះបើយោងទៅតាមការបង្ហោះចេញពីគណនីហ្វេសប៊ុកផេករបស់អ្នកស្រីផ្ទាល់បានធ្វើការបង្ហោះឲ្យដឹងថា ៖ ខ្ញុំ​មិន​ដឹង​និយាយ​ម៉េច​ឱ្យ​ត្រូវ​ទេ ចង់​ស្រក់​ទឹក​ភ្នែក​តាម​គាត់  ជូន​ថវិកា​គាត់​ខ្លះ គាត់​យំ គាត់​ថា​មិន​ដែល​ស្គាល់ មិន​ដែល​កាន់​លុយ​ប៉ុណ្ណឹង​ទេ តាំង​ពី​កើត​មក។ លោក​យាយ​នៅ​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល ពិកា​ភ្នែក​ទាំង​សង​ខាង។

ខ្ញុំ​មិន​សូវ​ដឹង​ច្បាស់​ទេ តែ​សួរ​អ្នក​ភូមិ ថា​គាត់​នៅ​តែ​ម្នាក់​ឯង គ្មាន​កូន​ចៅ​ទេ។ ឱ​លោក​យាយ​អើយ ជីវិត​ចុង​ក្រោយ ហេតុ​អី​លំបាក​យ៉ាង​នេះ។ មើល​ឃើញ​កូន​ខ្ទម​គាត់ ពិត​ជា​កម្សត់​ណាស់។ ខ្ញុំ​ក៏​មិន​ដឹង​ថា​គាត់​រស់​នៅ​យ៉ាង​ម៉េច​ដែរ ហើយ​អំណោយ​នេះ ប្រគល់​ជូន​គាត់ ផ្ដាំ​អ្នក​ជិត​ខាង​ជួយ​មើល​គាត់ សង្ឃឹម​ថា​អាច​ជួយ​សម្រួល​គាត់​បាន​មួយ​រយៈ​ដែរ។ ជីវិត​គឺ​បែប​នេះ ឃើញ​ហើយ ខ្លោច​ចិត្ត ។

ជាមួយគ្នានេះដែរបន្ទាប់ពីបានឃើញដូច្នេះហើយបានធ្វើឲ្យមហាជនជាច្រើនបានសម្តែងអារម្មណ៍សប្បាយចិត្តខ្លាំងមែនទែន ចំពោះការជួយរបស់អ្នកស្រី ទ្រី ដាណា ទៅកាន់អ៊ំស្រីម្នាក់ដែលជាជនក្រីក្រ​ និងកំពុងតែលំបាកខ្វះខាតខ្លាំង គ្មានកូនគ្មានចៅជាទីពឹងគឺរស់នៅម្នាក់ឯងគត់ មហាជនក៏បានលើកសរសើរទៅដល់កូនរស្រីរបស់អ្នកស្រីផងដែរថា មានរូបសម្រស់ស្រស់ស្អាតខ្លាំងណាស់មិនចាញ់ម្តាយទេ មិនត្រឹមតែប៉ុណ្ណោះនាងមានចរិកលក្ខណៈសុភាពរាបសារគួរឲ្យស្រឡាញ់ខ្លាំងណាស់ ៕

បើប្រិយមិត្តចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូនៅខាងក្រោមនេះទាំងអស់គ្នា ៖