ភ្នំពេញ៖ ពាក្យថាស្រលាញ់ងាយនឹងនិយាយចេញពីមាត់មនុស្សម្នាក់ៗ ប៉ុន្តែកាយវិការ និងទង្វើមិនងាយស្រួលក្នុងការបង្ហាញចេញមកក្រៅងាយៗឡើយ ជាហេតុធ្វើឲ្យក្តីស្រលាញ់មួយនេះមិនបានគង់វង្សយូរអង្វែង ងាយនឹងបែកបាក់ប្រេះឆា។ អត្ថន័យពិតនៃក្តីស្រលាញ់ គឺជាការស្រលាញ់គ្នាដោយពិតប្រាកដ មានភាពច្បាស់លាស់ មានការអធ្យាស្រ័យ ការអត់អោនឲ្យគ្នាទៅវិញទៅមក ចេះជួយគ្នាក្នុងគ្រាមានអាសន្ន ជាពិសេសមានទុក្ខរួមទុក្ខ មានសុខរួមសុខ។
.jpg?1596044962)
យ៉ាងណាមិញយោងតាមគណនីហ្វេសប៊ុកឈ្មោះ អុឹម មុន្នីសិលា បានបង្ហោះសារយ៉ាងស៊ីជម្រៅចំពោះមនុស្សដែលខ្លួនស្រលាញ់ ហើយជាពិសេសគឺហ៊ានចាប់ដៃគ្នាសាងអនាគតជាមួយគ្នា នេះជាការរៀបរាប់ខាងក្រោម៖ ងៃមួយខ្ញុំបានប្រាប់គាត់ថាខ្ញុំធុញនឹងធ្វើសង្សាគាត់ណាស់ គាត់ក៏ប្រាប់ខ្ញុំវិញថា គាត់ក៏មិនចង់ធ្វើសង្សានឹងខ្ញុំដែល ស្រាប់តែពេលនេះពួកយើងក៏ក្លាយទៅជាគូដណ្ដឹងគ្នា អរគុណដែលអូនព្រមទទួលយកបង, អរគុណដែលអូនព្រមស្រលាញ់បង, អរគុណដែលអូនហ៊ានយកអនាគតរបស់អូនមកផ្ញើនឹងបង, អរគុណដែលតែងតែនៅក្បែរពេលដែលបងលំបាក, អរគុណដែលតែងតែអត់អោនអភ័យទោសអោយបងឲគ្រប់ពេលដែលបងធ្វើខុស, ជាតិនេះបងពិតជាសំណាងខ្លាំងណាស់ ដែលបានរស់ក្បែរអូន អរគុណប៉ាម៉ាក់ទាំងសងខាងដែលសម្រេចក្ដីស្រមៃរបស់កូន ។
.jpg?1596044977)
ក្រោយខាងប្រុសដែលត្រូវជាគូរដណ្តឹមបង្ហោះបែបនេះភ្លាម ខាងស្រីក៏បង្ហោះតបវិញថា មនុស្សប្រុសដែលគ្រាន់តែឃេីញយេីងហេីយស្រលាញ់យេីងនោះមានច្រេីនណាស់ !តែបេីមនុស្សប្រុសដែលអាចទទួលយកគ្រប់យ៉ាងពីយេីង ស្រលាញ់យេីង និងច្បាស់លាស់ជាមួយយេីងហេីយយេីងចង់នៅជាមួយចាប់ដៃគ្នាទៅមុខនោះមានតែម្នាក់បុណ្ណោះជឿខ្ញុំទៅមនុស្ស 2នាក់ស្រលាញ់គ្នាមិនចាំបាច់អ្នកមាន មុខមាត់ស្អាតសង្ហារអីទេ ត្រឹមចេះយល់ចិត្តគ្នាទៅវិញទៅមក ចេះយោគយល់គ្នាទៅគឺគ្រប់គ្រាន់ហេីយអរគុណបងដែលផ្ដល់តម្លៃ អរគុណបងសំរាប់គ្រប់យ៉ាងក្នុងរយៈពេល5-6ខែនេះ បងស្រលាញ់អូន ស្រលាញ់គ្រួសារអូន មេីលថែអូន ប្រាប់ដំបូន្មានល្អៗជួយគ្នាទៅវិញទៅមក ក៏មិនដែលទុកអូនចោលពេលអូនលំបាកទោះអូនស្ដីថាយ៉ាងមិចក៏បងទ្រាំបាន ហាហាហារឿងល្អៗដែលបងបានធ្វេីអូននឹងចងចាំវាទុកផ្ដល់ការទុកចិត្តអោយគ្នាអោយច្រេីនៗទៀតណា អរគុណប៉ាម៉ាក់សងខាងផងដែរ៕
.jpg?1596044990)
.jpg?1596044991)
.jpg?1596044991)
.jpg?1596044991)
.jpg?1596044991)
.jpg?1596044991)
.jpg?1596044991)
.jpg?1596044991)
.jpg?1596044992)
.jpg?1596044992)
.jpg?1596044992)
.jpg?1596044992)
.jpg?1596044992)