តារាសម្តែងប្រុស លោក លឹម ជាឡាយ បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញដោយលោកបានបើករថយន្តបុក...(មានវិដេអូ)
-

ភ្នំពេញ ៖ តារាសម្តែងប្រុស លោក លឹម ជាឡាយ បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយលោកបានបើករថយន្តឡុចស៊ីស RX400h ជ្រុលទៅបុ កបង្គោលភ្លើង និងរបងផ្ទះរបស់ប្រជាពលរដ្ឋ បង្កការភ្ញាក់ផ្អើលជាខ្លាំងមែនទែន ។ ហេតុការណ៍មួយនេះបានកើតឡើងនៅកាលពីយប់មិញនេះ វេលាម៉ោង១១ ថ្ងៃទី២៩ ខែកក្ដដា ឆ្នាំ២០២០ម្សិលមិញនេះ ។

នេះបើយោងទៅតាមប្រភពពីប្រជាពលរដ្ឋនៅជិតនោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើយហេតុគេបានប្រទះឃើញថារថយន្តបង្កម៉ាក​ Lexlis RX4 00h ពណ៌ស​ ពាក់ស្លាកលេខ​ កណ្ដាល​ 2B-0018 ដែលអ្នកបេីកបរគឺជាតារាសម្ដែងលោក​ លឹម​ ជាឡាយ បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ២០០២​ ទិសដៅពីកេីតមកលិច​លុះមកដល់កន្លែងកេីតហេតុ​ដោយសង្ស័យរូបគាត់ស្រវឹ ងស្រាក៏រេចង្កូតទៅបុកនិងជញ្ចាំងផ្ទះប្រជាពលរដ្ឋ​ រួមនិងបង្គោលភ្លេីង​រងការខូចខាតតិចតួចប៉ុណ្ណោះ​ ក៏ប៉ុន្តែរថយន្ត បង្កវិញ បានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ​ សំណាងល្អដែរ​ដែលមិនធ្វេីឲ្យតារាសម្ដែង​ និងប្រជាពល រដ្ឋណាម្នាក់រងរបួស​ ។

សូមបញ្ជាក់ផងដែរថាចំពោះហេតុការណ៍មួយនេះពុំមានបង្កគ្រោះថ្នាក់ដល់អាយុជីវិតនោះទេក្រោយពីសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុក៏បានធ្វើការណែនាំ ហើយអនុញ្ញាតិឲ្យជនបង្កយករថយន្តទៅធ្វើការជួសជុលដោយខ្លួនឯងនិងត្រលប់ទៅផ្ទះវិញ ៕

តោះដើម្បីឲ្យជ្រាបកាន់តែច្បាស់ជាងនេះសូមប្រិយមិត្តទាំងអស់គ្នាទស្សនាវិដេអូនៅខាងក្រោមនេះ៖