ធូរទ្រូង! ស្រ្តីខ្មែរសញ្ញាតិអាមេរិកកាំង ដែលបានលួចរត់គេចេញពីក​ន្លែងធ្វើចត្តាឡីស័ក មិនមានជំងឺកូវីដ១៩ ទេ
ស៊ីហៀង
-

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះហើយ ស្រ្តីខ្មែរសញ្ញាតិអាមេរិកកាំងម្នាក់ ដែលបានលួចរត់គេចេញពីក​ន្លែងធ្វើចត្តាឡីស័ក ត្រូវបានអះអាងថាមិនមានជំងឺកូវីដ១៩ នោះទេ បន្ទាប់ពីធ្វើចត្តាឡីស័ក និងតាមដានសុខភាពជាថ្មីអស់រយៈពេល ១៤ថ្ងៃ រួចមកនៅក្នុងខេត្តកំពង់ចាម។

បើយោងតាមការឲ្យដឹងពីលោក អភិបាលខេត្តកំពង់ចាម អ៊ុន ចាន់ដា បានប្រាប់ថា ស្ត្រីរូបនេះមិនមានរោគសញ្ញាជំងឺកូវីដ១៩នោះទេ បន្ទាប់ពីធ្វើចត្តាឡីស័ក និងតាមដានសុខភាពជាថ្មីរយៈពេល១៤ថ្ងៃកន្លងមក។ លោកអភិបាលខេត្ត បានបន្ថែមថា ស្ត្រីរូបនេះនឹងត្រូវអនុញ្ញាតឱ្យចេញពីមណ្ឌលចត្តាឡីស័កនៅថ្ងៃនេះផងដែរ។

គួររំលឹកផងដែរថា ស្ត្រីខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ ឈ្មោះ រ៉ូស វីរ៉ា បានលួចរត់គេចខ្លួនចេញពីកន្លែងចត្តាឡីស័កក្នុងសណ្ឋាគារមួយនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។