អ្នកស្រី ទ្រី ដាណា ស្លុតចិត្តខ្លាំងក្រោយឃើញក្មេងម្នាក់នេះ ត្រូវរលៀកភ្លើងពេញខ្លួន ហើយអ្នកស្រីសន្យាថានិងជួយ...
ស៊ីហៀង
-

ភ្នំពេញ ៖ ប្រិយមិត្តច្បាស់ជាបានស្គាល់ហើយថាអ្នកស្រី ទ្រី ដាណា គឺជានារីម្នាក់ដែលមានចិត្តល្អនិងជ្រះថ្លាខ្លាំងណាស់ លោកស្រីតែងតែជួយសម្រាលទៅដល់ជនក្រីក្រជាច្រើនាក់មកហើយនាពេលកន្លងមកហើយ អ្នកស្រីតែងតែជួយដូចជាផ្តល់ជូនជាថវិកា និងផ្តល់មុខរបររកសុីជាដើម ។

យ៉ាងណាមិញនៅកាលពីពេលថ្មីៗនេះដែរអ្នកស្រី ទ្រី ដាណា បានធ្វើការបង្ហោះឲ្យដឹងជាសាធារណៈនៅលើបណ្តាញសង្គមរបស់អ្នកស្រីថា ៖ ឃើញក្មេងនេះ អាណិតណាស់ ឆេះ ពេ ញ ខ្លួន មិនដឹងថាឈឺចាប់យ៉ាងណាទេ ឃើញគេបង្ហោះថា គាត់នៅខាងកំពត ចង់ជួយខ្លះ ព្រោះគាត់ក្មេងកំព្រា នៅជាមួយតាដឹកក្រណាត់ជូតជើងលក់។ បើមើលរូបទៅ ប្រហែលឆេះ ម៉ូតូរបស់តាលក់រាល់ថ្ងៃ ជាមួយចៅហ្នឹង។ សង្ឃឹមក្មួយជាឆាប់ៗ ខ្ញុំនឹងឱ្យគេរកមើល ដើម្បីជួយជាថវិកាខ្លះ ។

បន្ទាប់ពីបានឃើញដូច្នេះហើយបានធ្វើឲ្យមហាជនជាច្រើនបានសម្តែងអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងដែលអ្នកស្រីបានជួយទៅដល់ក្មេងម្នាក់នេះព្រោះមើលទៅគ្រួសារក្មេងម្នាក់នេះពិតជាមានជីវភាពក្រីក្រខ្លាំងណាស់បើមិនជួយច្បាស់ជាលំបាកកាន់តែខ្លាំងហើយ ៕