ភ្នំពេញ ៖ ច្បាស់ណាស់ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយថាតារាស្រី ឱក សុគន្ធកញ្ញា គឺជាតារាចម្រៀងស្រីជួរមុខម្នាក់ដែលទទួលបានប្រជាប្រិយភាពខ្ពស់ពីសំណាក់អ្នកគាំទ្រ មិនត្រឹមតែប៉ុណ្ណោះទេឃើញថាតារាស្រីរូបនេះកាន់តែឡើងកូដខ្លាំងនៅក្នុងវិស័យសិល្បះនិងជីវិតឯកជនរបស់នាង ។

យ៉ាងណាមិញនៅកាលពីពេលថ្មីៗនេះតារាចម្រៀងស្រីរូបនេះបានជួបរឿងរំភើបមួយដោយនៅលើបណ្តាញ Instagram របសតារាស្រីរូបនេះមានអ្នកចុច Followers រហូតដល់ទៅ១លាននាក់ ហើយចំនួនមួយនេះគឺមិនទាន់មានតារានៅក្នុងប្រទេសកម្ពុជារូបណាធ្លាប់ទទួលបានការFollowers ជាច្រើនបែបនេះនៅលើបណ្តាញសង្គម Instagram នេះទេបច្ចុប្បន្នគឺមានតែតារាស្រី ឱក សុគន្ធកញ្ញា ម្នាក់គត់ ។

ទន្ទឹមនិងនេះដែរបើយោងទៅតាមការបង្ហោះរបស់គណនីះហ្វេសប៊ុកមួយដែលមានឈ្មោះថា Bo Bin បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា ៖ ពេលនេះ ឱក សុគន្ធកញ្ញាគឺជាតារាខ្មែរដំបូងគេ ដោយមាន Followers លើ Instagram រហូតដល់ទៅ១លាននាក់។

គាត់ពិតជាស្រស់ស្អាត ទាំងចរិយាសម្បត្តិ ទាំងអត្តចរិតដែលបងប្អូនខ្មែរយើងមានការគោរពស្រលាញ់ និងកោត សរសើរចំពោះសមត្ថភាព ដែលពុំសូវមានតារាចម្រៀងណាមានដូចគាត់ឡើយ។
បញ្ជាក់ផងដែរថា គាត់គឺIdolខ្ញុំតាំងតែពីខ្ញុំនៅស្រា ត សឹងតែថាបទចម្រៀងគាត់មួយណាក៏ចេះច្រៀងដែរ Congratulations Queen ?? » ៕




