ភ្នំពេញ ៖ រឿងរ៉ាវរបស់បុរសសង្ហាម្នាក់ ដែលមានឈ្មោះថា ប្រាក់ វុទ្ធី អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំបឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានធ្វើអត្ត ឃា តខ្លួន កាលពីថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២០ វេលាម៉ោង១១ និង០០នាទីព្រឹក នៅចំណុចកណ្ដាលទន្លេសា ប ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយត្រូវបានអ្នកនេសាទត្រី បានប្រទះឃើញ ស ព នៅកណ្ដាលទន្លេសា បបង្កឲ្យមនាការភ្ញាក់ផ្អើលយ៉ាងខ្លាំង។




បើយើងងាកទៅមើលលើបណ្តាញសង្គមហ្វេសប៊ុករបស់ប្អូនប្រុស ប្រាក់ វុទ្ធី មុននឹងសម្រេចចិត្តធ្វើបែបនេះ ហាក់ដូចជាមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរណាស់ ព្រោះមើលទៅក្នុងសារដែលប្អូនបានបង្ហោះសារ ដូចចង់ប្រាប់ពីអ្វីមួយ ដែលពោលពេញទៅដោយក្តីឈឺចាប់ឥតឧបមា មិនអាចដោះស្រាយបាននៅក្នុងជីវិតមួយនេះ ទើបប្អូនប្រុសសម្រេចបញ្ចប់ត្រឹមនេះតែម្តង។ បើតាមសម្តីរបស់បងស្រីបង ថា មួយរយៈចុងក្រោយនេះ ប្អូនប្រុសមានវិបត្តិតូចចិត្តសង្សារ និង វិបត្តិការរកសុី"។






នៅក្នុងសារយ៉ាងខ្លីៗ របស់ ប្អូនប្រុស ប្រាក់ វុទ្ធី រូបនេះ បានឲ្យដឹងថា "ឱ្យខ្ញុំសុំទោស ម៉ាក់និងក្មួយផង ខ្ញុំនឹងចាំឯង"។ សារសូមទោសទៅកាន់អ្នកមានគុណ ពិតជាធ្វើឲ្យមហាជន មានអារម្មណ៍ក្តុកក្តួល និងខ្លោចចិត្តជាខ្លាំង មិនគួរណា ប្អូនប្រុសដាច់ចិត្តទៅចោលអ្នកម្តាយសោះ ប្រហែលជាប្អូនឈឺចាប់ខ្លាំងហើយ ពេលនេះសូមប្អូនគេងឲ្យស្ងប់ចិត្តចុះ៕






















