លេងសើចមិចបាន ! អ្នកស្រី ទ្រី ដាណា បង្ហាញខ្សែរកពេជ្រ ១ខ្សែរដែលមានតម្លៃថ្លៃមហាសាល ឡាន Rolls Royce ក៏ថ្លៃមិនដល់ដែរព្រះអើយ...
-

ហ្វេសប៊ុក ៖ ជឿថាប្រិយមិត្តច្បាស់ជាបានស្គាល់ហើយថានារីចិត្តធម៍ម្នាក់ដែលមានឈ្មោះថា ទ្រី ដាណា នារីរូបនេះជាមនសុស្សដែលគួរឲ្យគោរពស្រឡាញ់ខ្លាំងណាស់ ទ្រី ដាណា​ គឺជាស្ត្រីម្នាក់ដែលតែងតែមានចិត្តសណ្តោះប្រណីជួយទៅដល់មនុស្សជំវិញខ្លួន ដែលបានជួបការលំបាក ដូចជា ថវិកា ដើមទុនសម្រាប់រកសុី និងមុខរបរជាដើម ។ 

យ៉ាងណាមិញនៅកាលពីពេលថ្មីៗនេះអ្នកស្រី ទ្រី ដាណា បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនមានការភ្ញាក់ផ្អើលគ្រប់គ្រប់គ្នាបន្ទាប់ពីអ្នកស្រីបានបើកបង្ហាញនូវគ្រឿងពេជ្រមួយឈុតដែលមានតម្លៃថ្លៃមហាសាលរហូតទៅដល់ ជាងមួយលានដុល្លា​ ដែលគ្រឿងពេជ្រមួយឈុតនេះមានលក់នៅក្នុងហាងពេជ្រ​ ដាណាទ្រី របស់អ្នកស្រីផ្ទាល់តែម្តង ។

ទន្ទឹមនិងនេះដែរបន្ទាប់ពីបានឃើញដូច្នេះហើយបានធ្វើឲ្យអ្នកគាំទ្ររបស់អ្នកស្រី លាន់មាត់ថាគ្រឿងពេជ្រមួយឈុតនេះស្អាតខ្លាំងណាស់ មិនត្រឹមតែប៉ុនណ្ណោះទេមហាជនទាំងនោះក៏បានសរសើរទៅដល់អ្នកស្រី ទ្រី ដាណាផងដែរថា មិនត្រឹមតែស្អាត និងចិត្តល្អទេ ហើយថែមទាំងមានសម្ថតភាពខ្លាំងនៅក្នុងការរកសុីថែមទៀតផង ពិតជាគួរឲ្យយកគំរូតាមខ្លាំងណស់ ៕

បើប្រិយមិត្តចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖