បន្ទាប់ពីចែកសំភារៈសិក្សាដល់ប្អូនៗហើយ ចែ ដាណា និងពូម៉ៅ ឆ្លៀតពេលសូមផ្អែមល្ហែមបន្តិច ទាន់អាកាសធាតុល្អ ហាមច្រណែនណាបងប្អូន...មានវិដេអូ
ស៊ីហៀង
-

អ្នកនាងទ្រី ដាណា ដែលជាបុគ្គលម្នាក់  ដ៏ល្បីឈ្មោះ លើបណ្តាញសង្គមហ្វេសប៊ុក រឿងជួយជនទីទាល់ក្រ ពិសេសគឺជួយដល់ជនទន់ខ្សោយ ដែលមានបំណងចង់ចេះរកស៊ី គឺអ្នកនាង តែងតែជួយមិនដែលរុញរា ឲ្យតែបុគ្គលម្នាក់នោះ ចង់លក់ពិតប្រាកដ ។

ដោយឡែកនៅថ្ងៃនេះ អ្នកនាង ទ្រី ដាណា ស្វាមី រួមទាំងកូនស្រី ដាណាភីន បាននាំយកសំភារៈសិក្សា មានដូចជាកាតាប សៀវភៅ នំ និងថវិការជូនដល់ប្អូនៗ ក្មួយៗ ដែលជិតចូលរៀនវិញ ឲ្យមានសំភារៈសិក្សា។ នៅក្នុងវិដេអូនោះ អ្នកនាង និងក្រុមគ្រួសារ ពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ ពេលបានឃើញក្មួយៗ គាត់សប្បាយចិត្ត និងទទួលបានអំណោយដែល អ្នកនាងជូនទៅពួកគាត់។

ជាមួយគ្នានោះផងដែរ មានក្មេងៗជាច្រើន បានស្គាល់ និងហៅឈ្មោះចំៗ តែម្តង ដោយប្អូនៗបានឃើញអ្នកនាង តាមបណ្តាញសង្គម ក្នុងការចុះជួយដល់ជនទីទាល់ក្រ ។ យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើនបានកោតសរសើរមិនដាច់ពីមាត់ ចំពោះសកម្មភាពរបស់អ្នកនាង បានចុះធ្វើបុណ្យ ជួយដល់ក្មេងៗ ឬ ជនទីទាល់ក្រ នានា ។ 

ជាមួយការធ្វើដំណើរទៅចែកសំភារៈ ដល់ក្មួយៗ នៅសាលាហើយនោះ អ្នកនាង ក៏មិនភ្លេចបង្ហាញរូបភាពផ្អែមល្ហែមជាមួយពូម៉ៅ ដែលជាស្វាមីរបស់អ្នកនាង ដើម្បីឲ្យបងប្អូនបានឃើញ តាមចែដាណា ពេលនេះ កំពុងតែមានក្តីសុខខ្លាំងណាស់ ពេលបានធ្វើបុណ្យ និងបានថតរូបជាមួយស្វាមី។ អ្នកនាងបានបង្ហោះសារថា មកខេត្តតាកែវមកសាងសង់សាលារៀនអោយក្មេងៗដែលខ្វះខាត ហេីយក៏ឆ្លៀតចុះថតតាមផ្លូវលេងជាមួយពូម៉ៅ"៕

មានវិដេអូ៖