ភ្នំពេញ ៖ មានបងប្អូនជាច្រើនប្រាកដជាបានជ្រាបហើយថា ភរិយាលោក សុវណ្ណរិទ្ធី ចាងហ្វាង TVFB ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោមបទល្មើសញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ តាមមាត្រ ៤៩៥។ មកទល់នឹងពេលនេះ ភរិយាជាទីស្រលាញ់របស់លោកបានកំពុងតែមើលថែទាំកូនស្រីបានយ៉ាងយកចិត្តទុក ។



យ៉ាងណាមិញ កាលពីប៉ុន្មានខែមុននេះ អ្នកនាង ក៏បានសម្រាលបានកូនស្រីដ៏គួរឲ្យក្នាញ់ម្នាក់ ដោយជោគជ័យ និងមានឈ្មោះយ៉ាងពិរោះថា សុវណ្ណ បញ្ចាព័រ ដែលមានមុខមាត់ គួរឲ្យស្រលាញ់ថែមទៀត។ បើមើលទៅសភាពរបស់អ្នកនាង ដូចជាមិនសូវល្អប៉ុន្មានទេ ព្រោះតែគាត់គិតច្រើនពេក ណាមួយទើបតែសម្រាលកូនហើយ ដូចនេះត្រូវមើលថែខ្លួនឯង និងកូន ឲ្យបានល្អប្រសើរឡើង។



នៅមុននេះបន្តិចអ្នកនាង បានបង្ហោះសារថា " ស្អែកត្រូវយកកូនស្រីទៅពេទ្យក្មេងធំទៀត កូនម្ដាយបើកូនអាចរស់បានមកដល់ថ្ងៃនេះហើយ កូនត្រូវតែតស៊ូរស់នៅជាមួយម្ដាយ ដល់ចាស់ណា ។ ផល៍បុណ្យដែលខ្ញុំសាងមកកន្លងជួយថែរក្សាកូនស្រីខ្ញុំអោយរួចផុតពីរជំងឺផ្សេងៗផង"។





