ផ្សារទំនើប Aeon mall ប្រកាស ផ្អាកការផ្គត់ផ្គង់ ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចៗ ១ដុល្លារ ៥ដុល្លារ និង១០ដុល្លារ សំរាប់អាប់​ត្រលប់ រាល់ប្រាក់អាប់នឹងប្រើប្រាស់ជាប្រាក់រៀលវិញ
ស៊ីហៀង
-

បើយោងតាមការប្រកាសរបស់ Aeon mall បានចេញសេចក្តីជូនដំណឹង ដល់អតិថិជនឲ្យបានជ្រាបថា៖ យើងខ្ញុំសូមគោរពជូនដំណឹងដល់អតិថិជន ទាំងអស់ឲ្យបានជ្រាបថា ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០តទៅ ផ្សារទំនើបយើងខ្ញុំ នឹងផ្អាកការផ្គត់ផ្គង់ ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចៗ ១ដុល្លារ ៥ដុល្លារ និង១០ដុល្លារ សំរាប់អាប់ត្រលប់ រាល់ប្រាក់អាប់នឹងប្រើប្រាស់ជាប្រាក់រៀលវិញ។

បញ្ជាក់ ផ្សារទំនើបយើងខ្ញុំ នៅតែបន្ត ទទួលក្រដាសប្រាក់ដុល្លារពីអតិថិជន សំរាប់ការជាវទំនិញនៅផ្សារយើងខ្ញុំរហូតដល់មានការជូនដំណឹងជាថ្មី។ យើងតាមសេចក្តីប្រកាសព័ត៏មានរបស់ធនាគារជាតិកម្ពុជា ចុះលេខ ធ ១៣-០២០-០០៤។