រំភើបចិត្តណាស់! អ្នកនាង ទ្រី ដាណា សន្យាថា និងសង់សាលាមួយខ្នងឲ្យពួកគាត់ ព្រោះចង់ឲ្យពួកគាត់រៀនបានស្រួលបួលដូចសាលាផ្សេងៗ...
-

នៅមុននេះបន្តិច លើបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកនាង ទ្រី ដាណា បានឲ្យដឹថា "សន្យាជាមួយពួកគាត់ហើយ នឹងសង់សាលាមួយខ្នងឱ្យពួកគាត់ ចង់ឱ្យពួកគាត់រៀនបានស្រួលបួល កុំឱ្យត្រូវខ្យល់ ត្រូវភ្លៀង  កាត់វាលស្រែកាត់ភ្នំ កាត់ដីហុយទ្រលោមឆ្ងាយគួរសម ទើបនាងខ្ញុំបានដល់សាលានេះហើយ នៅស្រុកគិរីវង់ ខេត្តតាកែវ ជិតព្រំដែននេះ។

កន្លែងនេះ នៅរៀងឆ្ងាយតិច សិស្សប្រហែល 30នាក់។ គ្នាគ្មានកន្លែងរៀនស្រួលបួលទេ ភ្លៀងមក មានតែប្រមូលគ្នា មើលគ្រាប់ភ្លៀង រងាញាក់ចឹងទៅ។ 

ឃើញពួកគាត់តស៊ូ គួរឱ្យស្រលាញ់ណាស់។ គ្រូប្រាប់ថាមកធ្វើពលកម្ម សម្អាតថ្នាក់ នាំគ្នាមកជួយទាំងអស់គ្នា។ ខ្ញុំចូលចិត្តចឹង ខ្ញុំចង់ជួយអ្នកពិបាកពិតប្រាកដ ចង់ជួយអ្នកតស៊ូ។ មកកន្លែងនេះ ស្រស់ស្រាយ សប្បាយចិត្តណាស់ ។

មិនសន្យាទេ តែនឹងព្យាយាមជួយសាលាណា ដែលលំបាកពិតប្រាកដ ទោះនៅដាច់ស្រយាលយ៉ាងណា ក៏ចែដាណា តាមរកដែរ ។

ប្រភព៖​ ទ្រី ដាណា Dana Try