គ្រោះថ្នាក់ មើលមិនឃើញទេ ! ចៅត្រូវរលាកភ្លើងពេញខ្លួន ចំណែកតាយាយបានត្រឹមយំសោកព្រោះគ្មានប្រាក់ព្យាបាលចៅ អ្នកស្រី ទ្រី ដាណា ឃើញក៏បានជួយជា ...(មានវិដេអូ)​
ស៊ីហៀង
-

ហ្វេសប៊ុក ៖ ជឿថាប្រិយមិត្តច្បាស់ជាបានស្គាល់ហើយថានារីចិត្តធម៍ម្នាក់ដែលមានឈ្មោះថា ទ្រី ដាណា នារីរូបនេះជាមនសុស្សដែលគួរឲ្យគោរពស្រឡាញ់ខ្លាំងណាស់ ទ្រី ដាណា​ គឺជាស្ត្រីម្នាក់ដែលតែងតែមានចិត្តសណ្តោះប្រណីជួយទៅដល់មនុស្សជំវិញខ្លួន ដែលបានជួបការលំបាក ដូចជា ថវិកា ដើមទុនសម្រាប់រកសុី និងមុខរបរជាដើម ។

យ៉ាងណាមិញនៅកាលពីពេលថ្មីៗនេះឃើញថាអ្នកស្រី ទ្រី ដាណា បានជួយទៅដល់ក្រុមគ្រួសារមួយដែលមានជីវភាពខ្វះខាតខ្លាំងហើយចៅត្រូវភ្លើ ង ឆេះ ពេ ញខ្លួ នទៀត ដោយឃើញគួរឲ្យអាណិតខ្លាំងពេកអ្នកស្រី ទ្រី ដាណា ក៏បានជួយទិញម៉ូតូថ្មីមួយគ្រឿងជូនពួកគាត់និងផ្តល់ជាថវិកាចំនួន មួយពាន់  ដុល្លារ ដើម្បីទុកសម្រាប់ព្យាបាលក្មេងដែលបានរងគ្រោះដោយសារភ្លើង ។

ទន្ទឹមនិងនេះដែរបន្ទាប់ពីអ្នកស្រី ទ្រី ដាណា បានជួយទៅដល់ពួកគាត់ហើយអ្នកស្រីក៏បានបង្ហោះសារមួយឃ្លាថា ៖  « អាណិតណាស់លោកអើយ​ 093431338នេះលេខគាត់ » ដូច្នេះហើយប្រសិនបើបងប្អូនណាអាណិតក្រុមគ្រួសារគាត់ និង អាណិតក្មេងសូមបងប្អូនជួយគាត់តាមលទ្ធភាពផង តិចក្តីច្រើនក្តីយ៉ាងណាក៏បងប្អូនបានបុណ្យដែរ ៕ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖