ភ្នំពេញ៖ តារាចម្រៀងដ៏ល្បីឈ្មោះ អ្នកនាង សុន ស្រីពេជ្រ ដែលទើបសម្រាលកូនបាន២០ថ្ងៃ ត្រូវចេញមកធ្វើការទាំងសរសៃខ្ចី ដើម្បីរកលុយមកផ្គត់ផ្គង់គ្រួសារ ដែលមានកូនដ៏ទៅ២នាក់នៅក្នុងបន្ទុក បើទោះបីជាត្រូវលំបាកកម្រិតណា ក៏ម្តាយម្នាក់ ខំប្រឹងមិនរុញរាឡើយ។

ទង្វើរបស់អ្នកនាង បានធ្វើឲ្យមហាជន ពិតជាមានចិត្តអាណិត និងខ្លោចចិត្តជាខ្លាំង ព្រោះថា ស្រ្តីជាច្រើន ពេលសម្រាលកូនគេគ្រប់គ្នាមានពេលសម្រាក មានពេលមើលថែកូន បាននៅជិតកូន មានស្វាមីនៅក្បែរខ្លួន តែចំពោះអ្នកនាងវិញ អ្នកនាង វិញត្រូវហែលឆ្លងជីវិតជាច្រើន។

នៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង បានបង្ហោះសារលើបណ្តាញសង្គម បានរៀបរាប់ថា "បាន20ថ្ងៃគត់ កូវីដ-19នៅវែងឆ្ងាយទៀត ចឹងមានតែប្រឹង ស៊ូស៊ូម៉ាក់ពេជ្រ ខ្លាចដាច់ពោះកូនវឌ្ឍនា និងមល្លិកា "។ អ្នកនាងបានបន្ថែមទៀតថា "សូមទោសកូនប្រុសដែលកូនកើតមកចំពេលដែលម៉ាក់គ្មានអ្វីទាំងអស់ តែម៉ាក់មិនអោយវាសនាកូនទាំងពីរអភ័ព្វទេ" ។ យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន មានតែពាក្យជូនពរ និងសូមកុំឲ្យអ្នកនាង ប្រឹងប្រែងហួសកំលាំងពេក ព្រោះសរសៃនៅខ្ចី ខ្លាចទាស់សរសៃ ៕



