ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនី ដ៏ស្រស់សោភា អ្នកនាង ស៊ឹម សូលីកា ហាក់ស្ងប់ស្ងាត់ពីសិល្បៈបន្តិចក្តី តែគ្រប់សកម្មភាពរបស់អ្នកនាង នៅតែមានបន្តនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលជាហេតុធ្វើឲ្យមហាជន ក៏ដូចជាហ្វេនៗរបស់អ្នកនាង នៅតែបន្តបានឃើញពីសកម្មភាពរបស់អ្នកនាងផងដែរ។


រូបភាពប៉ុន្មានសន្លឹកដែលអ្នកនាងបានធ្វើការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ជាមួយរថយន្តស៊េរីទំនើបមួយគ្រឿង ដែលត្រូវបានគេដឹងថា ជាម៉ាក Jeep ស៊េរីឆ្នាំ២០២០ ពណ៏ក្រហមយ៉ាងថ្មីស្រឡាងតែម្តង។ ស្ថិតនៅក្នុងរថយន្តដ៏ទំនើបមួយគ្រឿងនេះ អ្នកនាង ក៏បានប្រាប់ឲ្យដឹងដែរថា នេះគឺជាកាដូ ដែលអ្នកនាង ជូនដល់កូនស្រីជាទីស្រលាញ់ របស់អ្នកនាង អមជាមួយស្លាកលេខ ជាឈ្មោះរបស់កូនស្រីអ្នកនាងផ្ទាល់។



រថយន្តស៊េរីថ្មីមួយគ្រឿងនេះពិតជាសាកសមជាមួយកូនស្រីរបស់អ្នកនាងខ្លាំងមែន រថយន្តស្អាត ម្ចាស់រថយន្តក៏ស្អាត ជាហេតុធ្វើឲ្យមហាជន ពិតជាចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំង។ នាពេលកន្លងមក ពិធីការិនីចាស់វស្សារូបនេះ បានបង្ហាញផ្ទះវីឡាដ៏ស្គឹមស្គៃ និងគ្រឿងបរិក្ខានៅក្នុងផ្ទះ ព្រមជាមួយនឹងរបស់របរជាច្រើនជាទៀត ដែលអ្នកនាងមាន។ ហើយចំពោះរថយន្តមួយគ្រឿងនេះ គឺអ្នកនាងបានទិញជូនកូនស្រី សម្រាប់ងាយស្រួលនៅក្នុងធ្វើដំណើរ៕








