ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាបានស្គាល់រួចមកហើយថា អ្នកស្រី ទ្រី ដាណា ជានារីម្នាក់ដែលមានចិត្តសប្បុរសយ៉ាងខ្លាំង អ្នកស្រីតែងតែជួយទៅដល់ជនក្រីក្រដែលជួបការលំបាកដោយការផ្តល់ជាថវិការ និងជួយជាដើមទុនសម្រាប់រកស៊ី ។ សព្វថ្ងៃនេះ លោកស្រីជាថៅកែហាងលក់មាស ពេជ្រ និងជាបុគ្គលក្នុងសង្គមមួយរូប ដែលមានចិត្តល្អ មានចិត្ត សណ្តោសមេត្តា និងតែងតែបានជួយទៅដល់បងប្អូន ប្រជាពលរដ្ឋមួយចំនួនដែលកំពុងតែជួបនូវទុក្ខលំបាក់ ក៏ដូចជា មានបញ្ហាផ្សេងៗក្នុងគ្រួសារផងដែរនោះ ។

យ៉ាងណាមិញនៅមុននេះបន្តិចអ្នកស្រីបានបង្ហោះសារមួយនៅលើបណ្តាញសង្គមដោយសារតែអ្នកស្រី មានអារម្មណ៍ថាអាណិតទៅដល់ក្រុមគ្រួសារមួយដែលមានកូនស្រីត្រូវ ដេកឈឺនៅពេទ្រ ហើយឪពុកត្រូវ រត់ម៉ូតូឌុប ទាំងយប់ទាំងថ្ងៃកាត់ភ្លៀងកាត់ខ្យល់ដើម្បីបានប្រាក់យកមកបង់ថ្លៃព្យាបាលកូនរបស់គាត់ ។

ហើយខ្លឹមសារទាំងស្រុងដែលអ្នកស្រីបានបង្ហោះនោះមានអត្ថន័យយ៉ាងដូច្នេះថា ៖« ដើម្បីកូនស្រី ឪពុករត់ម៉ូតូឌុប កាត់ថ្ងៃ កាត់ភ្លៀង យកលុយមកព្យាបាលកូន លឺថាគាត់កំពុងសម្រាកនៅមន្ទីពេទ្យកេតុមាលា គាត់បែកលំពែង កាត់ពោះវៀន នឹងវះដុំគីស។ នៅក្មេងសោះ កើតជំងឺច្រើនបែបនេះ អាណិតឪពុក ខំលួងកូនរាល់ថ្ងៃ,» ៕


