ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានប្រកាសថា បានរកឃើញអ្នកកើតជំងឺកូវីដ ១៩ ចំនួន១៥នាក់ ថ្មីទៀត។ បើយោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឲ្យដឹងថា "ថ្ងៃនេះយេីងរកឃេីញករណីជំងឺកូវីដ-១៩ថ្មី ១៥នាក់ និងជាសះស្បេីយ ១នាក់ ។ រហូតដល់ម៉ោង ០៨:០០ ព្រឹក ថ្ងៃទី ១១ សីហា ២០២០ យេីងរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ចំនួន #១៥នាក់ (ករណីនាំចូលទាំងអស់ ជនជាតិខ្មែរទាំង២នាក់មកពីសហរដ្ឋអាមេរិក និងជនជាតិចិន១៣នាក់ មកពីប្រទេសហ្វីលីពីន) ដូច្នេះចំនួនសរុប ២៦៦នាក់ ជាសះស្បេីយចំនួន ១នាក់ (ជនជាតិខ្មែរ) ដូច្នេះចំនួនសំរាកនៅពេទ្យកេីន #៤៦នាក់ ចំនួនជាសះស្បេីយសរុបចំនួន ២២០នាក់ និង ស្លា ប់គ្មាន ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។ យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។ សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។ យេីងបានធ្វេីតេស្តចំនួន 73629 ស្មេីនឹង 4435 ក្នុង១លាន នាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115"។

ករណីជនជាតិចិន ដែលឆ្លង ជំងឺកូវីដ១៩ ទាំង ១៣នាក់រួមមាន៖
-ស្ត្រីជនជាតិចិនអាយុ ២៤ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
-បុរសជនជាតិចិនអាយុ ២៤ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ
-បុរសជនជាតិចិនអាយុ ២៤ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅរាជធានីភ្នំពេញ បុរសជនជាតិចិនអាយុ ២០ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
-បុរសជនជាតិចិនអាយុ ៣១ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅខេត្តព្រះសីហនុ
-បុរសជនជាតិចិនអាយុ ៣០ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
-បុរសជនជាតិចិនអាយុ ៣៥ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅខេត្តព្រះសីហនុ
-បុរសជនជាតិចិនអាយុ ២៧ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ
-បុរសជនជាតិចិនអាយុ ២០ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ
-បុរសជនជាតិចិនអាយុ ២៨ឆ្នាំ មានអាស័យដ្ឋានស្នាក់រាជធានីភ្នំពេញ
-បុរសជនជាតិចិនអាយុ ២៣ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
-បុរសជនជាតិចិនអាយុ ៣១ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅខេត្តព្រះសីហនុ
-បុរសជនជាតិចិនអាយុ ២៩ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
សំគាល់ ៖ បុរសស្រ្តីជនជាតិចិនទាំង ១៣នាក់ខាងលើ បានធ្វើតេស្តដោយទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្ន អ្នកជំងឺទាំង ១៣នាក់នេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាព ចាក់អង្រែ រាជធានីភ្នំពេញ។ ពួកគាត់ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសហ្វីលីពីន តាមជើងហោះហើយមកដល់កម្ពុជា នៅថ្ងៃទី០៩ សីហា ឆ្នាំ២០២០ ដោយមានអ្នកដំណើរជាជនជាតិចិនសរុប ១១៩នាក់ (ស្រ្តី ២៣នាក់និងបុរស ៨៦នាក់)។ ចំណែកឯអ្នកដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញទាំងអស់គ្នា។

ករណីជនជាតិខ្មែរ០២នាក់ មានដូចតទៅ៖
-កុមារីខ្មែរអាយុ១៣ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅសង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ
-ស្រ្តីជនជាតិខ្មែរ អាយុ៤៨ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ
សំគាល់៖ កុមារី និងស្រ្តីទាំងពីរនាក់ខាងលើ ទទួលបានលទ្ធផល តេស្ត វិជ្ជមានវីរុសកូវីដ១៩ បច្ចុប្បន្ន អ្នកជំងឺទាំងពីរនាក់ខាងលើ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌល សុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ ពួកគាត់ទាំងពីរនាក់ ជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិក ដោយឆ្លងកាត់ប្រទេសចិន (តៃវ៉ាន់) តាមជើងហោះហើរមកដល់កម្ពុជា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ដោយមានអ្នកដំណើរសរុប៧៥នាក់ (ស្រ្តី២៦នាក់ បុរស៤៣នាក់ និងកុមារ ០៦នាក់)។
ករណីជាសះស្បើយម្នាក់៖
-បុរសអាយុ២៥ឆ្នាំ មានអាស័យដ្ឋាននៅខេត្តត្បូងឃ្មុំ ធ្វើដំណើរមកពីប្រទេសរុស្សី ដោយឆ្លងកាត់ប្រទេសម៉ាឡេស៊ី តាមជើងហោះហើរកម្ពុជា ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។



