ម៉ែអាថ្លែន ពិរោះខ្លាំងមែនទែន ! រ៉ូស ខ្មែរ យកបទ My heart will go on មកច្រៀងផង អានអក្សរផង ធ្វើឲ្យមហាជននិយាយចំៗថា រ៉ូស ពិតជា...(មានវិដេអូ)
-

ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថានៅកាលពីពេលថ្មីៗនេះតារាសម្តែង  កញ្ញា ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស ត្រូវបានមហាជនជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍ទៅលើនាងខ្លាំង ក្រោយល្បី  រឿងមិនស្គាល់ក្រដាស១០ និងក្រដាស ២០​នោះរួច ។

យ៉ាងមិញថ្មីៗនេះ កញ្ញា រ៉ូស បានធ្វើឲ្យផ្ទុះកក្រើកសារជាថ្មីនៅលើបណ្តាញសង្គមហ្វេសប៊ុក រហូតធ្វើឲ្យមហាជនលាន់មាត់គ្រប់គ្នា ក្រោយពេលឃើញវិដេអូរបស់នាងមួយឃ្លីប ដែលថតដោយលោក អ៊ឹម ជីវ៉ា ពេលនាងកំពុងតែច្រៀងបទចម្រៀងបរទេសមួយបទដែលមានចំណងជើងថា my heart will go on ដែលជាបទចម្រៀងនៅក្នុងរឿងល្បីមួយរបស់ពិភពលោកដែលមានចំណងឃើងថា កប៉ាល់ទីតានិក ។

ក្រោយពេលបានទស្សនាវិដេអូរបស់នាងរួចបានធ្វើឲ្យមហាជនជាច្រើនបានសម្តែងការភ្ញាក់ផ្អើលគ្រប់គ្នាព្រោះតែមិនដែលឃើញ រ៉ូស ច្រៀងទេពីមុនមក ទើបតែលើកទីមួយទេដែលបានស្តាប់​ រ៉ូស ច្រៀងពិតជាពិរោះខ្លាំងណាស់ បន្ទាប់មកក៏មានមតិមហាជនមួយចំនួនទៀតនិយាយបែបនេះទៅកាន់ រ៉ូស ផងដែរថា ចម្រៀងមិនកើត ចម្រៀងមិនពិរោះ ច្រៀងដូចមាន់អួលស្រូ​វ នៅមានច្រើនទៀត ....៕ 

ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖